Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាយាទ​អា​រ៉ា​ប៊ី សៅ​អូឌីត បញ្ជូន​ក្រុម​ឃាតករ​ទៅ​កាណាដា ដើម្បី​សម្លាប់​អតីតមន្ត្រី​ចារកម្ម​

spot_img

​ទាយាទ​អា​រ៉ា​ប៊ី សៅ​អូឌីត គឺ​ព្រះអង្គម្ចាស់ Mohammed bin Salman ត្រូវបាន​ចោទប្រកាន់​ពីបទ​បញ្ជូន​ក្រុម​ឃាតករ ទៅកាន់​ប្រទេស​កាណាដា ដើម្បី​សម្លាប់​អតីតមន្ត្រី​ចារកម្ម​អា​រ៉ា​ប៊ី សៅ​អូឌីត​។​

​ផែនការ​ក្នុងការ​សម្លាប់ លោក Saad al-Jabri គឺធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​មានការ​ធ្វើឃាត​លើ​អ្នកកាសែត​ឈ្មោះ Jamal Khashoggi នៅក្នុង​ប្រទេស​តួ​ក​គី​។ នេះ​បើតាម​ឯកសារ​តុលាការ​ដាក់​ប្តឹង​នៅ​នៅ​អា​មេ​រិច​។​

​លោក Saad al-Jabri ដែលជា​ទាហាន​ជើងចាស់​នៃ​រដ្ឋាភិបាល​អា​រ៉ា​ប៊ី សៅ​អូឌីត បានធ្វើការ​និរទេស​ខ្លួន​អស់​រយៈពេល ៣​ឆ្នាំ​មកហើយ​។ ចាប់តាំងពី​ពេលនោះ​មក គាត់​បាន​ស្ថិតក្រោម​ការការពារ​សុវត្ថិភាព​ឯកជន នៅក្នុង​ទីក្រុង Toronto ប្រទេស​កាណាដា​។​

​ផែនការ​ធ្វើឃាត​លោក Saad al-Jabri បាន​បរាជ័យ ក្រោយពេល​ភ្នាក់ងារ​ព្រំដែន​កាណាដា​មានការ​សង្ស័យ​ពី​ក្រុម​ឃាតករ ខណៈដែល​ពួកគេ​ប៉ុនប៉ង​ចូលទៅក្នុង​ប្រទេស​កាណាដា​តាម​ព្រលានយន្តហោះ​អន្តរជាតិ Pearson​។ នេះ​បើតាម​ឯកសារ​របស់​តុលាការ​បញ្ជាក់​។​

​បណ្តឹង​ដែលមាន ១០៦​ទំព័រ បាន​ចោទប្រកាន់​ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី សៅ​អូឌីត​ពីបទ​ប៉ុនប៉ង​ធ្វើឃាត​លោក Saad al-Jabri ដើម្បី​បំបិទមាត់​គាត់​។​

​លោក Saad al-Jabri និយាយថា នេះ​ដោយសារតែ​លោក​បានដឹង​ព័ត៌មាន​ជាច្រើន​។

​តើ​លោក Saad al-Jabri ជា​នរណា​?

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ លោក​គឺជា​បុរស​ដៃស្តាំ​របស់​ព្រះអង្គម្ចាស់ Mohammed bin Nayef ដែល​បានទទួល​ការកោតសរសើរ​យ៉ាងខ្លាំង​ក្នុងការ​កម្ចាត់​ក្រុម al-Qaeda កាលពី​ឆ្នាំ ២០០០​។ លោក​ក៏​ជា​អ្នកមើលការខុសត្រូវ​ផងដែរ នៃ​ទំនាក់ទំនង​របស់​ប្រទេស​អា​រ៉ា​ប៊ី សៅ​អូឌីត​ជាមួយនឹង​ភ្នាក់ងារ​ចារកម្ម​របស់​ប្រទេស​អង់គ្លេស អា​មេ​រិច កាណាដា អូស្ត្រាលី និង​ញូ​វ​ហ្សឺ​ឡែ​ន​។​

​បុរស​ដែល​មិនសូវ​ចេះ​និយាយស្តី​នេះ មាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ចារកម្ម​តាម​កុំព្យូទ័រ​ពីស​កល​វិទ្យាល័យ Edinburgh ប្រទេស​ស្កុ​តឡែ​ន​។ លោក​បាន​ឡើង​ឋានៈ​ជា​រដ្ឋមន្ត្រី​ខុ​ទ្ធ​កាល័យ និង​កាន់តំណែង​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក នៅក្នុង​ក្រសួងមហាផ្ទៃ​។​

​ប៉ុន្តែ​នៅក្នុង​ឆ្នាំ ២០១៥ អ្វីៗ​បាន​ផ្លាស់ប្តូរ​។ ស្តេច Abdullah បាន​សោយ​ទីវ​ង្គ​ត់ ហើយ​ប្អូនប្រុស​របស់គាត់​បាន​ឡើង​សោយរាជ្យ ដោយបាន​តែងតាំង​កូនប្រុស​ឈ្មោះ Mohammed bin Salman ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

​ក្នុង​ឆ្នាំ ២០១៧ Mohammed bin Salman បានធ្វើ​រដ្ឋប្រហារ​ដោយ​គ្មាន​ការ​បង្ហូរឈាម​នៅក្នុង​វាំង​។ គាត់​បានធ្វើ​ការដណ្តើម​បាន​តំណែង​ជា​ទាយាទ​ពី​ព្រះអង្គម្ចាស់ Mohammed bin Nayef​។​

​ព្រះអង្គម្ចាស់ ដែល​ត្រូវគេ​ទម្លាក់​ពី​ទាយាទ បច្ចុប្បន្ន ត្រូវបាន​ចាប់ខ្លួន ហើយ​ទ្រព្យសម្បត្តិ​របស់គាត់​ត្រូវបាន​រឹបអូស ហើយ​អ្នក​ដែល​ធ្វើ​កិច្ចការ​ឲ្យ​គាត់ ត្រូវបាន​ដកចេញ​ពី​តំណែង​។ បន្ទាប់មក លោក Saad al-Jabri បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​កាណាដា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×