Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ប៉ុនប៉ង​ឃាតកម្ម ដោយ​ប្រើ​ដាវ​កាប់​ទៅ​បុរស​ម្នាក់ ដើម្បី​ដោះស្រាយ​គំនុំ​ចាស់​

spot_img

​ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្តតាកែវ បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នោះ ករណី​ប៉ុនប៉ង​ឃាតកម្ម ដោយ​ប្រើ​ដាវ​កាប់​ទៅ​បុរស​ម្នាក់ ដើម្បី​ដោះស្រាយ​គំនុំ​ចាស់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​លើកឡើងថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ២ រោច ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​៣០​នាទី មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម​កើតឡើង​នៅ​ភូ​មុ​សំរោង ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ បង្កឡើង​ដោយ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​c125 ពណ៌​ខ្មី ស៊េរី​ឆ្នាំ​២០០៨ ពាក់​ផ្លាកលេខ​កំពង់ចាម 1A-4483 បានធ្វើ​សកម្មភាព​ប្រដាប់​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ គ្រី វុត្ថា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បណ្តាលឱ្យ​រងរបួស​ធ្ងន់ ខណៈពេល​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ ត្រូវបាន​បញ្ជូនទៅ​ស​ង្ក្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។ ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​គ្រប់​ប៉ុស្តិ៍​ពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ឈ្មោះ វ៉ាង ចិន្តា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ពង្រ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ដើម្បី​ធ្វើការ​សាកសួរ​។
​ក្រោយ​ទទួលបាន​ចម្លើយសារភាព​នៅ​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ វ៉ាង ចន្ទ្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា ព្រមទាំង​ដកហូត​ម៉ូតូ​មួយគ្រឿង​ដែល​ជិះ​ធ្វើ​សកម្មភាព និង​ដាវ​មួយ​ដើម​។
​តាម​ការសាកសួរ​ឱ្យដឹងថា មូល​ហេតុដែល​ឈានដល់​ការប្រព្រឹត្ត​អំពើ​ខាងលើ គឺ​ដោយសារ​គំនុំ​ចាស់ ( ជនរងគ្រោះ​ធ្លាប់​វាយ​មិត្តភក្តិ​របស់ខ្លួន​)​។ បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​កូ​ឡាប​

spot_img
×