Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ឱ្យ​ទំនើប ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន​

spot_img

​ភ្នំពេញ​៖ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​រួមមាន ផ្លូវ​ក្រវាត់ក្រុង​ទី​១ ទី​២ ទី​៣ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ស្ពាន​ស្ទឹងត្រង់ ស្ពាន​ខេត្តក្រចេះ កំពង់ផែ​ពហុ​បំណង​ខេត្ត​ព្រះសីហនុ និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ជាដើម​។​

​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ពង្រីក និង​ពង្រឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ជាច្រើន​នៅ​ទូទាំងប្រទេស ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម និង​ជំរុញ​ការដឹកជញ្ជូន​ឱ្យបាន​រហ័ស និង​ទាន់ពេល​។​
​បើតាម​អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ជញ្ជូន បានឱ្យដឹងថា រដ្ឋាភិបាល​បាន​នឹង​កំពុង​ស្តារ និង​ភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​ប្រទេស ឱ្យ​កាន់​តែមាន​ល្អ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ប្រែក្លាយ​ពី​ផ្លូវ​ពី​បេតុង ទៅ​ផ្លូវ​AC និង​លើកកម្ពស់​បច្ចេកវិទ្យា​ថ្មីៗ ក្នុង​កសាង​ផ្លូវ​តប​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ធ្វើឱ្យ​ផ្លូវ​មានគុណ​ភាព​ខ្ពស់​។

​មន្ត្រី​អ្នកនាំពាក្យ បាន​អះអាងថា កម្ពុជា​បាន​ស្តា​ផ្លូវ​ផ្លូវដែក​ឡើងវិញ កសាង​កំពង់ផែ និង​កំពុង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន ដែលមាន​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ ដាក់​កាមេរ៉ា​សុវត្ថិភាព ក្នុងន័យ​ធ្វើយ៉ាងណា​ឱ្យ​វា​ទំនើប និង​មាន​សុវត្ថិភាព​ខ្ពស់ ដូច​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា នៅក្នុង​ពិភពលោក​។​

​គួរ​បញ្ជាក់ថា ការវិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ជាច្រើន​នៅ​កម្ពុជា គឺជា​យុទ្ធសាស្ត្រ​សំខាន់​មួយ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ទ្រទ្រង់​កំណើន​ក្នុង​វិស័យ​ផលិតកម្ម និង តម្រូវការ​ប្រើប្រាស់​រប​ស់​កម្ពុជា​៕
ដោយ​៖CEN

spot_img
×