Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុស្សេ​ចរន្តអគ្គិសនី​ប្រអប់​ភ្លើង នៅ​ខុន​ដូ De Castle បង្ក​ជា​គ្រោះ​អគ្គិភ័យ ផ្អើល​ជនបរទេស​រត់​ជាន់ជើងគ្នា​

spot_img

​ភ្នំពេញ​៖​អគារ​លេខ​២៤​ជាន់ (​ខុន​ដូ De Castle) ត្រូវបាន​ទុស្សេ​ចរន្ត​ចរន្ត​ប្រអប់​ភ្លើង​ឆាបឆេះ​ផ្សែងហុយ​ឡើងលើ​ត្រ​លោម បង្ក​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជំនាញ​ពន្លត់​បង្ការ​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​។​

​តាម​ប្រភពពី​ព័័ត៌មាន​នៅ​ទីកន្លែង​កើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បាន​ប្រទះឃើញ​អគារ​លេខ​២៤ ខុន​ដូ De Castle ជាន់​ទី​៧ មាន​ផ្សែងហុយ​ទ្រលោម​ឡើងទៅ​លើ តាម​បណ្តោយ​ផ្លូវ​លេ​៣១៥ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន រួច​ទំនាក់ទំនង​ទៅ​រថយន្ត​ជំនាញ​ពន្លត់ និង​បង្ការ​អគ្គិភ័យ​រាជធានី​ភ្នំពេញ បាន​មកដល់​ចំនួន​២​គ្រឿង​ភ្លាមៗ តែ​ខណៈ​ពេលនោះ​ជំនាញ​ខាង​ពន្លត់​និង​បង្ការ យកមក​បាញ់​ជាច្រើន​បំពង់ ត្រូវបាន​រលត់​ទាំងស្រុង​។​

​រីឯ​រថយន្ត​ពន្លត់​អគ្គិភ័យ មក​ចំនួន​មិនទាន់​ទាញ​ទុយោ​បាញ់​ផង ពីព្រោះ​បំពង់​អគ្គិភ័យ​បាញ់​រលត់​អស់​មួយរយ​ភាគរយ ក្នុង​ហេតុការណ៍​​ខាងលើ​គ្រោះ​អគ្គិភ័យ​នេះ មាន​ជនជាតិ​បរទេស​ប្រុស​ស្រី​ជាច្រើន​នាក់ បាន​សម្រុក​ចុះ​តាម​ជណ្តើរយន្ត​មក​ខាងក្រោម​ជាន់​ផ្ទាល់​ដី ដោយ​មូលហេតុ​ជាន់​ទី​៧​នេះ មាន​ឆ្លង​ចរន្ត​ប្រអប់​អគ្គិសនី​ផ្ទុះ​ស្សេ​ខ្សែភ្លើង នៅក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើនេះ មិនមាន​នរណាម្នាក់​ប​ណ្តា​ល​ឲ្យ​រងរបួស​ស្រាល ឬ​ធ្ងន់​ឡើយ​៕ ដោយ​៖​ផាន់​ណា​+​មី​ដា​

spot_img
×