Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​អត់ថា ពេលណា​ស្ត្រី មាន​អារម្មណ៍​ចង់​រួមភេទ​ខ្លាំង​?

spot_img

​ខណៈពេល​ដែលមាន​ពេលវេលា​ច្រើន​ដែល​ស្ត្រី​ចូលចិត្ត​ចៀសវាង​ភាពស្និទ្ធស្នាល​ជាមួយ​ដៃ ប៉ុន្តែ​វា​ក៏មាន​ពេលវេលា​ច្រើន​ទៀត​ដែល​ពួកគេ​ពិតជា​ចង់បាន​ការរួម​ភេទ​ខ្លាំង​បំផុត​ដែរ​។ បើ​យើង​និយាយ​អំពី​រចនាសម្ព័ន្ធ​រាងកាយ​របស់​មនុស្ស​ស្រី​គឺ​ខុសគ្នា​ដាច់​ពី​មនុស្ស​ប្រុស​តែម្តង​។ ខណៈពេលដែល​បុរស​មាន​អ័រម៉ូន​ភេទ តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែល​អាច​ឲ្យ​មាន​អារម្មណ៍​ចង់​រួមភេទ​គ្រប់​ពេលនោះ តែ​ស្ត្រី​វិញ​ត្រូវបាន​បង្កើតឡើង​ដោយ​អ័រម៉ូន​ដែលមាន​លក្ខណៈ​សាំញ៉ាំ​ច្រើន​បំផុត ដែល​អាច​នាំ​ឲ្យ​នាង​មាន​ពេលវេលា​តិចតួច​ណាស់​ក្នុង​មួយខែ ក្នុង​ការចង់​បានការ​រួមភេទ​បំផុត​នោះ​។ បើសិនជា​អ្នក​ពិតជា​ចង់ដឹងថា​ពេលណា​មនុស្ស​ស្រី​ចង់ការ​រួមភេទ​បំផុត​នោះ សូម​តាមដាន​ជាមួយ​ខ្ញុំ​ទាំងអស់គ្នា​ដូចខាងក្រោម​នេះ​៖

​ក្នុងពេល​មក​រដូវ​
​អ្នក​ប្រហែលជា​យល់ថា​វា​គឺជា​រឿង​ចម្លែក​ណាស់​ហើយ ប៉ូ​ន្តែ​នេះ​គឺជា​អាថ៌កំបាំង​តិចតួច​មួយ​សម្រាប់​ពេលវេលា​ប្រចាំខែ​របស់​មនុស្ស​ស្រី ហើយក៏​ជា​ពេលវេលា​ដែល​នាង​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ដែ​ឬ​។ នេះ​ដោយសារតែ​អ័រម៉ូន​ជាច្រើន​ដែល​ចូលរួម​ឲ្យ​មានដំណើរ​ការ​មក​រដូវ​នេះ​ធ្វើ​ឲ្យ​នាង​មាន​ភាព​ស្រើបស្រាល​ខ្លាំង​បំផុត​តែម្តង​។ ជាមួយគ្នានេះដែរ បើសិនជា​អ្នក​រួមភេទ​ជាមួយ​មនុស្ស​ស្រី​ក្នុងពេល​នាង​មក​រដូវ​បែបនេះ គឺ​មិន​អាចមាន​ផ្ទៃពោះ​បានឡើយ ដូច្នេះ​អ្នក​ពិតជា​អាច​ប្រើ​សកម្មភាព​ផ្លូវភេទ​បាន​កាន់តែច្រើន​ផងដែរ​។ ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការរួម​ភេទ​កាន់​តែមាន​ផាសុកភាព ចូរ​កុំ​ភ្លេច​ប្រើ​ទឹករំអិល​បន្ថែម​ផង​។​

​ក្នុងពេល​ជ្រុះ​អូ​វ៉ុល​
​ការ​ជ្រុះ​អូ​វ៉ុល​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុងការ​រួមមេត្រី ព្រោះតែ​ពេលនេះ​មនុស្ស​ស្រី​មាន​អ័រម៉ូន​ច្រើន​កំពុងតែ​ប្រមូលផ្តុំ​គ្នា​បញ្ចេញ ជាពិសេស​អ័រម៉ូន អេ​ស្ត្រូ​ជែ​ន​តែម្តង​។ ក្នុងពេល​ជាមួយគ្នានេះដែរ អ័រម៉ូន​ប្រូ​ជេ​ស្តេ​រ៉ូ​ន​ក៏​ឡើង​ខ្ពស់​ដែរ​។ ហេតុ​ដូច្នេះហើយ​អារម្មណ៍​មនុស្ស​ស្រី​នឹង​ពុះកញ្ជ្រោល​កាន់តែខ្លាំង​ក្នុងពេល​នេះឯង​។ ក្រៅពីនេះ ស្ត្រី​ក៏ត្រូវ​បាន​បញ្ចេញ​នូវ​សារធាតុ​ជាច្រើន​ពី​ក្នុង​ខ្លួន​ផងដែ​ឬ​ក្នុងពេលដែល​នាង​ចាប់អារម្មណ៍​លើ​បុរស​ណា​ម្នាក់​ក្នុង​ពេលនេះ​។ ដូច្នេះ វា​អាចជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ការផ្តល់​ម៉ាស្សា​ដល់​នាង​ហើយ​។​

​នៅ​ត្រីមាស​ទី​ពីរ​នៃ​ការ​មាន​ផ្ទៃពោះ​
​ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ការ​មាន​ផ្ទៃពោះ វា​បែរជា​មានការ​កើនឡើង​នូវ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន និង​ប្រូ​ជេ​ស្តេ​រ៉ូ​ល​គួរ​ឲ្យ​កត់​ស​ម្កាល់​ទៅវិញ​។ យ៉ាងណាមិញ ស្ត្រី​ភាគច្រើន​មិនបាន​ដឹង​ងំ​ពី​រឿងនេះ​ទេ ដោយសារតែ​វា​កើតឡើង​ជាមួយគ្នា​នឹង​អាកា​រៈ​ផ្សេងៗ​ទៀត​នៃ​ការ​មាន​ផ្ទៃពោះ​ដូចជា ចេញ​មុន​លើ​រាងកាយ ចង្អោ និង​អស់កម្លាំង​។ ខណៈពេលដែល​ចំណង់​ផ្លូវភេទ​ឡើង​ខ្លាំង​ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ការ​មាន​ផ្ទៃពោះ តែ​វា​នឹង​ថយចុះ​វិញ​នៅ​ត្រីមាស​ទី​បី​៕

​អត្ថបទ​៖ health.com.kh


spot_img
×