Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​រថយន្ត​អត់​ពន្ធ​ជិត​៣០០​គ្រឿង និង​ទំនិញ​ចម្រុះ​មួយចំនួនទៀត គយ​នឹងដាក់​លក់​ដោយ​ដេញថ្លៃ បង់​ចូល​ថវិកាជាតិ ក្នុងករណី​ម្ចាស់​មិន​ចូលទៅ​ដោះស្រាយ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​គយ​ថ្លែងថា នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​រថយន្ត​អត់​ពន្ធ​ជិត​៣០០​គ្រឿង និង​ទំនិញ​ចម្រុះ​មួយចំនួនទៀត អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ នឹងដាក់​លក់​ដោយ​ដេញថ្លៃ បង់​ចូល​ថវិកាជាតិ ក្នុងករណី​ម្ចាស់​មិន​ចូលទៅ​ដោះស្រាយ បង់ប្រាក់​ពន្ធ​តាម​ពេលវេលា​ដែល​បានកំណត់ ដែល​គិត​មក​ត្រឹម​ថ្ងៃ​៧ ខែសីហា ឆ្នាំ​២០២០​នេះ នៅសល់​រយៈពេល​មួយខែ​ទៀត​តែប៉ុណ្ណោះ ក្នុងនោះ​ផុតកំណត់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០​។

​គួរ​បញ្ជាក់ថា កម្លាំង​គយ​ចល័ត នឹង​បន្ត​ចុះ​ចាប់​រថយន្ត​អត់​ពន្ធ​មួយចំនួនទៀត ទៅដល់​គេហដ្ឋាន ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ឬ​ម្ចាស់​យានយន្ត​មិន​ព្រមយក​រថយន្ត​មក​បង់ពន្ធ​តាមផ្លូវ​ច្បាប់​។ ទោះបីយ៉ាងណា​នាយកដ្ឋាន​គយ​និង​រដ្ឋាករ សូម​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់ មេត្តា​រួសរាន់​មក​ធ្វើការ​បង់ពន្ធ​តាមផ្លូវ​ច្បាប់ និង​ទាន់ពេលវេលា ដើម្បី​ចៀសវាង​ការចុះ​ចាប់​ដល់​គេហដ្ឋាន នាំ​ឲ្យ​មាន​ភ្ញាក់ផ្អើល និង​ប៉ះពាល់​កិត្តិយស ។​

​បើតាម​សេចក្តីជូនដំណឹង និង​អញ្ជើញ​ជា​លើកចុងក្រោយ ដល់​ម្ចាស់​យានយន្ត​និង​ម្ចាស់​ទំនិញគេចពន្ធ​ដែល​ត្រូវបាន​បង្ក្រាប ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​ព​ន្ធ​អាករ និង​ពិន័យ​តាមច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់ថា ​យោង​ច្បាប់​ស្តីពី​គយ និង​អនុលោម​តាម​គោលការណ៍​សម្រេច​របស់​រាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ ) នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សូម​ប្រកាស​ជូនដំណឹង និង​អញ្ជើញ​ជា​លើកចុងក្រោយ ដល់​ម្ចាស់​យានយន្ត​និង​ម្ចាស់​ទំនិញគេចពន្ធ​ដែល​ត្រូវបាន​បង្ក្រាប និង​រក្សាទុក​បណ្តោះអាសន្ន​ដោយ​រដ្ឋបាល​គយ សូម​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​ព​ន្ធ​អាករ និង​ពិន័យ​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ក្នុង​រយៈពេល​មិន លើសពី ៦០ ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។ ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ម្ចាស់​រថយន្ត​ត្រូវបំពេញ​លក្ខខណ្ឌ ដូចខាងក្រោម​៖

១. កក់​ប្រាក់​ចំនួន ៧០ % នៃ​ប្រាក់​ពន្ធអាករ និង​ពិន័យ​ដែល​ត្រូវ​បង់ និង​យក​រថយន្ត​ទៅ​កែ​ចង្កូត​ពីស្តាំ មក​ឆ្វេង​នៅ​យានដ្ឋាន​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច ។​

២. ក្នុង​រយៈពេល​មិន​លើសពី ៣០ ថ្ងៃ ម្ចាស់​រថយន្ត​ត្រូវយក​រថយន្ត ដែល​បាន​កែ​ចង្កូត​រួចមក​បង្ហាញ មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច និង​បង់ប្រាក់​ពន្ធអាករ និង​ពិន័យ​បន្ថែម ៣០% ទៀត ដើម្បី ទទួលបាន​បង្កាន់ដៃ​ពន្ធ​យានយន្ត​សម្រាប់​ប្រើប្រាស់​ក្នុងការ​ចុះបញ្ជី​យានយន្ត​ស្របតាម​ច្បាប់​និង បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​

​ក្នុងករណី​ម្ចាស់​ខកខាន​មិនបាន​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​តាម​លក្ខខណ្ឌ និង​ពេលវេលា​ដូច​បាន រៀបរាប់​ខាងលើ , និង​អនុលោម​តាម​បញ្ញត្តិ​មាត្រា ៥៤ និង​មាត្រា ៥៥ នៃ​ច្បាប់​ស្តីពី​គយ យានយន្ត​និង​ទំនិញ ទាំងនោះ នឹងត្រូវ​ចាត់ទុកជា​ទំនិញ​គ្មាន​ការទាមទារ ហើយ អគរ នឹង​ប្រកាស​ដាក់លក់​ដោយ​ដេញថ្លៃ​ជា​សាធារណៈ តាម​នីតិវិធី​ជា​ធរមាន ដើម្បី​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ ៕​ដោយ​៖​កូ​ឡាប​

spot_img
×