Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​បរិភោគ ឬ​លក់ បក្សី ឈឺ​ឬ​ងាប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន អាច​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​

spot_img

ភ្នំពេញ​៖ រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ចំពោះ​ការបរិភោគ ឬ​លក់​បក្សី​ឈឺ ឬ​ងាប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន ព្រោះ​ខ្លាច​ឆ្លង​ជំងឺផ្តាសាយបក្សី​។

​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​បញ្ចប់​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង អនុវត្ដ​គម្រោង​ជំនួយ​គ្លីនិក​ចល័ត នា​ទីស្ដីការក្រសួង នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ថា ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ខិត​ជិត​មក​ដល់​ខាង​មុខ​នេះ នឹង​មាន​តម្រូវកា​រសាច់​ច្រើន ដូចនេះ​សូម​ប្រជាពលរដ្ឋ​យើង ប្រុងប្រយ័ត្ន ពេល​មាន មាន់ ទា ងាប់ ត្រូវ​កប់​ទុក​ឲ្យបាន​ត្រឹមត្រូវ កុំ​យក​ទៅ​លក់ ដែល​អាច​បណ្តាល​ឲ្យ​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី ។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា នេះ​ជា​ការងារ​មួយ ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន ព្រោះ​ជា​ទូទៅ​ជំងឺ​ផ្ដាសាយ​បក្សី តែងតែ​កើតមាន​ឡើង​នៅ​រដូវ​ត្រជាក់ ដូចជា​រដូវ​នេះ ហើយ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន នឹង​ខិត​មកដល់​ខាងមុខ​នេះ​ហើយ គឺ​មាន​តម្រូវកា​រសាច់​ច្រើន ដូចនេះ​សូម​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ពេល​មាន មាន់ ទា ឈឺ ឬ​ងាប់ ត្រូវ​កប់​ឲ្យបាន​ត្រឹមត្រូវ កុំ​យក​ទៅ​លក់ ហើយ​បើ​ឃើញ​ងាប់​ច្រើន ត្រូវ​មក​ប្រាប់​ពេទ្យសត្វ ដើម្បី​ជួយ​បង្ការ​កុំឲ្យ​សត្វ​ឆ្លង​មក​សត្វ​បន្ថែមទៀ​ត និង​ឆ្លង​ពី​មនុស្ស​មក​មនុស្ស ពិសេស​កុំ​ឲ្យ​ក្មេងៗ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ហើយ​ត្រូវមាន​អនាម័យ តែ​បើ​ឃើញ​មាន​រោគសញ្ញា​អ្វី​ប្លែក ប្រញាប់​មក​មន្ទីរពេទ្យ​ជា​បន្ទាន់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×