Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ឆេ​ម​ភៀន អា​ហ្គ្រោ​ខេ​មី​ខ​ល កំពុង​ពង្រីក​ទីផ្សារ​ទៅកាន់​ខេត្តស្វាយរៀង ដែលមាន​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម​

spot_img

​ខេត្តស្វាយរៀង​៖ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង បានអនុញ្ញាត​ឱ្យ​អគ្គនាយក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ឆេ​ម​ភៀន អា​ហ្គ្រោ​ខេ​មី​ខ​ល ឯ​.​ក ចូលជួប​សម្តែង​ការគួ​សម និង​រាយ​ការ​អំពី​ពាណិជ្ជកម្ម​ថ្នាំ​កសិកម្ម របស់​ក្រុមហ៊ុន​នៅ​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២០​នេះ​។​

​លោក​អគ្គនាយក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ឆេ​ម​ភៀន អា​ហ្គ្រោ​ខេ​មី​ខ​ល​បាន​លើកឡើងថា គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា និង​ធានា​គារ លើកកម្ពស់​កម្រិតជីវភាព​កសិករ​ឱ្យ​ប្រសើ​ឡើង តាមរយៈ​ការជំរុញ​ឱ្យមាន​ទិន្នផល​ខ្ពស់​ចំពោះ​ដំណាំ កសិកម្ម គ្រប់​ប្រភេទ ដែល​ក្រុមហ៊ុន​បាន​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ក្រុមហ៊ុន​ចិន ក្នុងការ​នាំយក​ថ្នាំ និង​ជីក​រសិក​ម្ម ដែលមាន​គុណភាព​ល្អ និង​តម្លៃ​សមរម្យ​មកកាន់​ទីផ្សារ​កម្ពុជា ។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង ពង្រីក​ទីផ្សារ​ទៅកាន់​ខេត្តស្វាយរៀង ដែលជា​ខេត្ត​មាន​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម ជាពិសេស​ដំណាំ​ស្រូវ​។​

​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​ថ្លែងថា ក្រុមហ៊ុន​មាន​ចំណាប់អារម្មណ៍​លើ​វិស័យ​ពាណិជ្ជកម្ម កសិកម្ម និង​ផលិតផល​ថ្នាំ​កសិកម្ម នៅ​ខេត្តស្វាយរៀង ហើយ​ក្នុងនាម​រដ្ឋបាលខេត្ត​សូម​គាំទ្រ និង​ជំរុញ​ដល់​ការសហការ​ជាមួយ​មន្ទីរ​កសិកម្ម​ខេត្ត និង​សហគម​កសិកម្ម​ខេត្ត ក្នុងការ​ផ្សព្វផ្សាយ​ថ្នាំ និង​ជី​កសិកម្ម ដែលមាន​គុណភាព​ជូន​ដល់ កសិករ ដើម្បី​ជាការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​លើ​កម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×