Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​អើយ​មនុស្ស កាលណា​ចេះ​គិត​! ត្រី​យក្ស​មួយ​ប្រភេទ​ទម្ងន់ ៧០ គីឡូ បាន​ងាប់ ព្រោះ​ឆ្អែត​នឹង​សំរាម​ប្លា​ស្ទិ​ក ដែល​មនុស្ស​បោះ​ចូលក្នុង​ជម្រក​វា​

spot_img

​គ្រុប​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Thailand Fishing បាន​ចែករំលែក​ការ​បង្ហោះ​មួយ ដោយ​និយាយថា ត្រី​មាន​ផ្ទៃពោះ Arapaima ដែល​ស្ថិតនៅ​ក្នុងការ​មើលថែរ​បស់​ពួកគេ បាន​ងាប់​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ដោយសារតែ​មនុស្ស​មិនចេះ​ខ្វល់ខ្វាយ បាន​បោះ​សំរាម​ប្លា​ស្ទិ​ក​ជា​បន្តបន្ទាប់ ចូលទៅក្នុង​ជម្រក​របស់​វា​។​

​គ្រុប​ខាងលើ​ក៏បាន​បញ្ជាក់ថា ជីវិត​សត្វ​សមុទ្រ​មានដូចជា ត្រី​, ត្រី​ផ្សោត អណ្តើក បាន​ងាប់​ជា​រៀងរាល់ថ្ងៃ នៅមុខ​ផ្ទះ​របស់​ពួកគេ​។​

​ត្រី​ប្រភេទ​នេះ​ត្រូវបាន​ចិញ្ចឹម​ដោយផ្ទាល់​ដៃ ជា​រៀងរាល់ថ្ងៃ​។ វា​មាន​អាយុ ៧ ឆ្នាំ និង​មាន​ប្រវែង ១៨៨ សង់ទីម៉ែត្រ និង​ទម្ងន់ ៧០ គីឡូក្រាម​។ ត្រី​នេះ​ត្រូវបាន​កប់​យ៉ាង​ត្រឹមត្រូវ​ដោយ​ម្ចាស់​របស់​វា ដែល​បាន​យកចេញ​បាវ ថង់​ប្លា​ស្ទិ​ក ដែល​បណ្តាល​ឲ្យ​វា​ងាប់​៕ ដោយ​៖ លឹម ហុង​

spot_img
×