Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនល្មើស​ម្នាក់ ករណី​ឆបោក លក់​វត្ថុ​ស័ក្តិសិទ្ធិ គោបា ឲ្យ​ជនរងគ្រោះ​តម្លៃ​ដប់​ម៉ឺន​ដុល្លារ​, ជឿ​អ្វី សូម​ជឿ​ដោយ​ប្រាជ្ញា​

spot_img

ភ្នំពេញ​៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការ​ដ្ធា​ន​នគរបាលជាតិ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ខេង ម៉េង​ឈាង នាយការិយាល័យ​ព្រម​ហ្ម​ទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បង្ក្រាប​ជាក់ស្តែង ករណី ឆបោក (​លក់​វត្ថុ​ស័ក្តិសិទ្ធិ​គោបា​) ត្រង់ចំណុច​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ឈ្មោះ រិ​ន សុភ័ក្ត្រ ហៅ រិ​ន សារ៉េត (​រ៉ា​) ពាក់ព័ន្ធ​ករណី ឆបោក (​លក់​វត្ថុ​ស័ក្តិសិទ្ធិ គោបា​) ដើម្បី​យកមក​សាកសួរ នៅ​ការិយាល័យ​ជំនាញ ។​

​តាម​ចម្លើយ​របស់​ឈ្មោះ រិ​ន រិ​ន សុភ័ក្ត្រ ហៅ រិ​ន សារ៉េត បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆបោក​យកប្រាក់​ពី​ជនរងគ្រោះ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជនជាតិខ្មែរ ចំនួន ១០០.០០០$ (​ដប់​ម៉ឺន​ដុល្លារ​អាមេរិក​) ប្រាកដ​មែន ។

​សម្ភារ​ដកហូត​រួមមាន រថយន្ត​១​គ្រឿង ម៉ាក​Lexus RX 300 ផលិត​ឆ្នាំ​១៩៩៨ ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ កំពង់ចាម 2C-2324 ទូរស័ព្ទ​៣​គ្រឿង ម៉ាក​ណូគៀ ចុច​ពិល​ពណ៌​ខ្មៅ ប្រើប្រាស់​ស៊ីម​លេខ​០៩៧ ២៣៧ ៨២៩៤ -​ម៉ាក​SAMSUNG NOTE9 ពណ៌​ព្រីង​ទំ ប្រើប្រាស់​ស៊ីម​កាត​លេខ ០៧១ ៨៧៥ ៧៨៧៨ -​ម៉ាក​SAMSUNG ពណ៌​ស ប្រើប្រាស់​ស៊ីម​លេខ ០៣១ ៤៨៨៨ ១៧១ លោហៈធាតុ ពណ៌​ខ្មៅ (​រូប​កូន​គោ​) ដាក់​ក្នុង​ប្រអប់​ពណ៌​ខ្មៅ​ចំនួន​១ គាថា រុំ​ស្កុ​ត​ចំនួន​១ ប្រេង​សម្រាប់​លាប​វត្ថុ​(​កូន​គោ​ពណ៌​ខ្មៅ​) ក្រណាត់ស ឈើគូស​មួយចំនួនធំ គាថា ស្លឹករឹត ចំនួន​១ ឯកសារ​ពាក់ព័ន្ធ នឹង​ការទិញ​លក់​វត្ថុ​បុរាណ​មួយចំនួន​។

​បច្ចុប្បន្ន ជន​ជង​ស្ស័​យ​ខាងលើ ការិយាល័យ​ជំនាញ បាន​សាកសួរ និង​កសាង​សំណុំរឿង ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ។​

​គួរ​រំលឹក​ដែលថា កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ លោក វរសេនីយ៍ឯក ព្រំ សារឿន នាយការិយាល័យ​អនុវត្ត​ដីកា បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ សៀវ សុខ​នឿន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ តាម​បណ្តឹង​របស់​ជនរងគ្រោះ​ចំនួន ៥​នាក់ ក្នុងករណី ឆបោក​ប្រាក់​ចំនួន ១៥៩.៥០០$ (​ដប់​ប្រាំ​ម៉ឺន​ប្រាំបួន​ពាន់​ប្រាំ​រយ​ដុល្លារ​អាមេរិក​) (​ឆបោក​លក់​សំរឹទ្ធិ​គោបា​) ។

​ក្រោយពី​ធ្វើការ​សាកសួរ ឈ្មោះ ស៊ីវ សុខ​នឿន បាន​សារភាពថា ខ្លួន​រួមជាមួយ​បក្ខពួក​ឈ្មោះ រិ​ន សុភ័ក្ត្រ ហៅ រិ​ន សារ៉េត ពិតជា​បាន​ប្រព្រឹត្ត​ករណី ឆបោក​ប្រាក់ ពី​ជនរងគ្រោះ​ទាំង​៥​នាក់​ខាងលើ​ប្រាកដ​មែន ។ សម្ភារ​ដកហូត​រួមមាន​: ក្រឡ​ពណ៌​ក្រហម​ចំនួន ២ ខ្សែក​អំបោះ ចំនួន​២​ខ្សែ ទូដែក​ចំនួន ១ ក្រឡ​ទឹក​ចំនួន ១ អំបោះឆៅ​ចំនួន​១​ដុំ ។​

​ក្រោយពី​ការសួរនាំ​ឈ្មោះ ស៊ីវ សុខ​នឿន រួច នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ស៊ីវ សុខ​នឿន ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់មក​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ លោក ឡុង វណ្ណា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ ស៊ីវ ស៊ី​នឿន នៅ​ពន្ធនាគារ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១) ។

​លុះដល់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២០ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានទទួល​ដីកា​ចាត់​ឲ្យ​ស៊ើបសួរ​ជំនួស​លេខ ៤៤១ ព្រទ ចុះ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ របស់លោក ស៊ លីន​ណា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​រក​សាវតារ​ជាតិ​របស់​ឈ្មោះ រិ​ន សារ៉េត ហៅ រិ​ន សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ ៕
​ដោយ​៖​កូ​ឡាប​

spot_img
×