Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃសៅរ៍ ទី ០៨ ​ខែសីហា ​ឆ្នាំ​ ២០២០

spot_img

ឆ្នាំជូត

​​​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​​​នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ការប្រកប​កិច្ចការងារ​អ្វី​ជឿនលឿន​ទៅមុខ និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។

ជំនួញ ៖ មិន​ថាជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​ជាង​មុន​បន្តិច​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ថ្ងៃនេះ​លោកអ្នក​អាច​គិត​បញ្ហា​ប្រាក់កាស និង​ដើមទុន​ក្នុង​ការធ្វើ​អ្វីមួយ​ដោយ​មិន​ជួប​ការលំបាក​ទៀតឡើយ​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​និយាយ​ចរចា​ពី​រឿង​អ្វីមួយ​ក៏​ជា​ឱកាសល្អ​ណាស់ដែរ​ព្រោះ​ងាយ​ទាំង​ចុះសម្រុង​ជាមួយ​អ្នកដទៃ ហើយ​នៅ​អាច​ទ​ទូល​ផល​ច្រើន​ទៀតផង​។​

ជំនួញ ៖ ​​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។

ស្នេហា ៖ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំខាល

​​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​​​នៅថ្ងៃនេះ​ការប្រកប​ការងារ​តែង​មាន​ភាព​រាំងស្ទះ​បន្តិច​ចូល​យាយី​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​នោះដែរ​។

ជំនួញ ៖មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​ច្រើន​យាយី​បន្តិច​។​

ស្នេហា ៖ ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ឌឺដង​ដោយ​ពាក្យសម្តី​​ផ្លែផ្កា​ដាក់គ្នា​បើ​ពុំនោះ​ប្រយ័ត្ន​កើត​​ជម្លោះ​វិវាទ​ហើយ​មិន​ងាយ​ល្អ​នឹង​គ្នា​ឡើងវិញ ៕

ឆ្នាំថោះ​

​​​​រាសី​ស្រុតចុះ​។

ការងារ ៖​​ ​​​​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ ដូចនេះ​ធ្វើឱ្យ​ការប្រកប​កិច្ចការងារ​មានការ​រាំងស្ទះ​ចៅហ្វាយនាយ​រិះគន់​និង​កិច្ចការងារ​បញ្ជូន​មិនទាន់​ទៀតផង​។

ជំនួញ ៖ ​​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះឯង​។​សម្រាប់​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​ដែរ​ងាយ​មាន​បញ្ហា​ភ្លាំងភ្លាត់​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​មកវិញ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ទើប​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​អាច​សម្រុក​បាន​ពេញទី​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។

ជំនួញ ៖ ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ប្រុស​ស្រី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំម្សាញ់​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​យីអ៊ុន​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ហេតុនេះ​ទោះ​ធ្វើ​អ្វីមួយ​ឃើញថា​មានការ​លំបាក​ដែរ​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​ការបំពេញ​ការងារ​ចំពោះ​ស្ត្រី​ឱ្យ​ប្រយ័ត្ន​ភាព​មោហៈ​ទោសៈ​នាំ​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។​

ជំនួញ ៖ ​​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ប្រពៃ​៕

ឆ្នាំមមី​

​​​​​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​កិច្ចការងារ​ដែល​ល្អ​នឹង​ប្រែប្រួល​ជា​មក​អាក្រក់​និង​ទោះ​ធ្វើ​អ្វីៗ​ក៏​កើត​ភាព​ប្រទាំង​ប្រទើស​ច្រើន​ផងដែរ​គប្បី​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​បុរស​នៅថ្ងៃនេះ​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​ផងដែរ​ពីព្រោះថា​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង​។

ជំនួញ ៖ ​​​មិន​ថា​ជួញផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​រក​ផល​កម្រៃ​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​តែ​យ៉ាងណា​ផល​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ក៏មាន​ច្រើន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កហេតុ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំមមែ​

​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការជួប​ចរចា ឬ ដោះស្រាយ​បញ្ហា​តូចធំ​ណាមួយ​ឡើង​។

ជំនួញ ៖ ​​មាន​ការទិញចូល​លក់​ចេញ​គួរសម​ ឯ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​ផង​៕

ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ផល​ល្អ​និង​មិនល្អ​នៅ​លាយឡំ​គ្នា​ប៉ុន្តែ​យ៉ាងណា​ក៏​មិនមាន​អ្វី​ប៉ះទង្គិច​គួរកត់សម្គាល់​ច្រើន​នោះដែរ​។​ សម្រាប់​ពេលវេលា​ល្អ​របស់​លោកអ្នក​នៅថ្ងៃនេះ​គឺ​ម៉ោង ៧,០០-១០,៥៩​ព្រឹក។​

ជំនួញ  ​​ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ថ្ងៃនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើដំណើរ​ទីជិត​ឆ្ងាយ​គឺមាន​តែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំរកា​

រាសី​ស្រុតចុះ​។

ការងារ ៖​ ​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ម្ល៉ោះហើយ​ការប្រកប​ការងារ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​។

ជំនួញ ៖ ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​ឃើញ​ថ្មី​ចង់​ចោល​ចាស់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​វិញ​៕

​ឆ្នាំច​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​​នៅក្នុង​អំឡុង​ពេលនេះ ទាំង​ស្ត្រី​បុរស​បញ្ហា ប្រាក់កាស​ដែល​លោកអ្នក​រកបាន​ដោយ​ញើស​ឈាម​គប្បី​ចេះ​សន្សំទុក​ខ្លះ​គ្រាន់​បានជា​សម្ពាយ​ទ្រព្យ​ត្រជាក់​ទៅ​គ្រាក្រោយ​។​

ជំនួញ ៖ ​​មានការ​រីកលូតលាស់​ទៅ​មុខជា​សន្សឹមៗ​ហើយ​ពិសេស​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​តែង​ហុច​ផល​ល្អ​ច្រើនជាង​អាក្រក់​ផងដែរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំកុរ​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​ខ្លះៗ​យាយី ដូច្នេះ​មិនត្រូវ​ធ្វើ​អ្វីៗ​ដោយ​ក្តី​តក់ក្រហល់​ឬ​ចង់បាន​ភ្លាមៗ​ឡើយ​ពុំនោះ​អាច​ជួប​ផល​អាក្រក់​ណាមួយ​ពុំខាន​។

ជំនួញ ៖ ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ ណាស់​គប្បី​ប្រយ័ត្នប្រយែង​៕

spot_img
×