Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​នៅ​កំណាត់​ផ្លូវ​វេ​ង​ស្រេង, ជន​ឆ្លៀតឱកាស​លួច​យក​កាបូប​លុយ​អ្នក​ស្លាប់ទៅ​បាត់​ (វីដេអូ)

spot_img

​ភ្នំពេញ ÷​បុរស​ម្នាក់​បែកក្បាល​ស្លា​ប់​ក្នុង​ថ្លុកឈាម​បន្ទាប់ពី​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​ពេញទំហឹង​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០២០ ​ស្ថិត​តាម​បណ្ដោយ​​ផ្លូវ​វេ​ង​ស្រេង​​ចំណុច​អគារ​សួន​វឌ្ឍនៈ ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

​សព​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដោយសារ​កាបូប​ជនរងគ្រោះ​ត្រូវ​ជន​ឆ្លៀតឱកាស​លួច​យកទៅ​បាត់​ពេលដែល​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅនឹងកន្លែង​។​

​បើ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក​ពណ៌​ក្រហម​ពាក់​ផ្លាកលេខ​ភ្នំពេញ​1-FQ 5567 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​បុរស​ម្នាក់ទៀត​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​C125 ស៊េរី​016 ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ 1-FN 4528 ធ្វើដំណើរ​ពី​លិចទៅ​កើត​ជិះ​បញ្ច្រាសទិស​ចរាចរណ៍ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​ម៉ូតូ​ម៉ាក ឃ្លិ​ក ជ្រុល​ទៅបុក​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​ទៅ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ រីឯ​យុវជន​ម្នាក់ទៀត​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​ចំណុចកើតហេតុ​ទាក់ទង​ជំនាញ​ចរាចរណ៍​ស្នងការ​រាជធានី​ភ្នំពេញ​ចុះ​វាស់វែង​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​បន្តទៀត​។​
​ចំណែក​សព​ជនរងគ្រោះ​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ទាក់ទង​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា មេ​ត​

spot_img
×