Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​គ្រឿងញៀន ជិះឡាន​ទំនើប ជ្រក​ក្រោម​ស្បង់​ព្រះសង្ឃ​នៅ​ថៃ ត្រូវ​បាន​ធ្លាក់​ក្នុង​សំណាញ់​ច្បាប់​

spot_img

​ប៉ូលិស​ថៃ បាន​ចាប់ខ្លួន​អ្នកជួញដូរ​គ្រឿងញៀន​ម្នាក់ ដែល​មាន​របៀប​រស់នៅ​ហ៊ឺ​ហារ នៅ​ព្រះវិហារ​មួយ​នៅ​ខេត្ត Kalasin ភាគ​ឦសាន​ថៃ​។​

​យោង​តាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ បានឱ្យដឹងថា ជនល្មើស​ជ្រក​ក្រោម​ស្លាក​ជា​ព្រះសង្ឃ​មួយអង្គ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស អំឡុង​ពេល​ជួញដូរ​គ្រឿងញៀន​រួម​ជាមួយ​ព្រះសង្ឃ​ដទៃទៀត នៅ​អា​រ៉ា​ម​ដ៏​ល្បីល្បាញ​មួយ​ក្នុងស្រុក Yang Talat ខេត្ត Kalasin ភាគ​ឥសាន ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី 30 ខែ​មករា​។​

​ជនល្មើស​បន្លំ​ជា​សង្ឃ និង​រថយន្ត​ទំនើប BMW ត្រូវបាន​ចាប់​ទុក​

​ប៉ូលិស​បាន​រឹបអូស​គ្រឿងញៀន 8.400 កញ្ចប់ ដែល​មាន​តម្លៃ 1,6 លាន​បាត (​ប្រហែល 51.000 ដុល្លារ​) គ្រឿងញៀន​ទឹកកក 33 ក្រាម​មានតម្លៃ 66.000 បាត (​ប្រហែល 2.100 ដុល្លារ​) និង​កញ្ឆា 110 ក្រាម ។ លើសពីនេះ​ទៀត​ប៉ូលីស​បាន​រឹបអូស​កាំភ្លើងខ្លី​បី​ដើម ឧបករណ៍​ប្រើ​គ្រឿងញៀន និង​រថយន្ត BMW ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ទីក្រុង​បាងកក ក្នុងការ​វាយឆ្មក់​ដ៏​ភ្ញាក់ផ្អើល​នេះ​។​

​នគរបាល​បាន​និយាយថា ព្រះសង្ឃ​ដែល​បាន​ចាប់ខ្លួន បាន​ប្រើប្រាស់​រថយន្ត BMW ដើម្បី​ដឹក​គ្រឿងញៀន​ទៅ​ឱ្យ​អ្នក​ពួក​អ្នកញៀន ក្នុង​ទីក្រុង និង​ជា​តួអង្គ​លេចធ្លោ នៅក្នុង​ការជួញដូរ​គ្រឿង​ញៀន ពី​តំបន់​ភាគ​ឦសាន ទៅ​ទីក្រុង​បាងកក​។ បន្ថែម​ពីលើ​ព្រះសង្ឃ​នេះ ប៉ូលិស​នៅ​បាន​ស្វែងរក និង​ចាប់ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន 8 នាក់​ផង​ដែរ​។​

​ប៉ូលីស​ថៃ​និយាយថា ជនសង្ស័យ​បាន​ចូលរួម​ជាមួយ​បព្វជិត​និង​ស្លៀកពាក់​ជា​ព្រះសង្ឃ​នៅក្នុង​ខេត្ត Kalasin ដែលជា​ស្រុកកំណើត​របស់​គាត់​ផងដែរ ដើម្បី​បិទបាំង​ជីវិត​ជា​មេ​គ្រឿងញៀន​ម្នាក់​។ ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នេះ​បាន​ធ្វើឲ្យ​សង្ឃ​ក្លែងក្លាយ​នេះ មាន​ជីវភាព​ខ្ពស់ ហ៊ឺ​ហារ និង​លុយ​ក្នុង​ធនាគារ​មាន​ប្រមាណ​ជាង 10 លាន​បាត (318.000 ដុល្លារ​) ៕​

spot_img
×