Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ​មួយគ្រឿង​ឆ្លងផ្លូវ​បត់​មិន​ប្រ​យ​ត្ន័​ត្រូវ​រថយន្ត masda បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​ (វីដេអូ)

spot_img

​ភ្នំពេញ​÷​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ដឹក​អីវ៉ាន់​ចេញពី​ផែ​ឆ្លងផ្លូវ​បម្រុង​បត់​ឆ្វេង ត្រូវ​រថយន្ត masda បើក​ក្នុង​ល្បឿន​លឿន​មក​បុក​ចំ​ពី​ចំហៀង​ខាងស្តាំ​បណ្តាល​ឲ្យ​រង​ការខូចខាត សំណាង​ហើយ​ដែល​មិន​គ្រោះថ្នាក់​ដល់​តៃកុង​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៩ និង ៤០​នាទី​យប់ ថ្ងៃ​សុក្រ​ទី​៧ ខែសីហា ២០២០ ត្រង់ចំណុច​សាលា​ជម្ពូ​វ័​ន្ត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា​មុនពេល​កើត​គេ​បានឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើកបរ​ម្នាក់ឯង ដែល​ពាក់​ផ្លាកលេខ ព្រះសីហនុ 3-A0743 ធ្វើដំណើរ​ចេញពី​ផែ​ក្នុងទិសដៅ​ពី លិច មក​កើត រួច​បួង​ចង្កូត​បត់​ឆ្វេង បម្រុង​ឡើងទៅ​ខាង​កំបូល ហើយ​ភ្លាមៗ​នោះដែរ​ស្រាប់តែ​គេ​ឃើញ​រថយន្ត masda ពណ៌​ស​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AM 9393 បើកប​ដោយ​ជន​ជាតិចិន​ធ្វើដំណើ​ក្នុងទិសដៅ​ពី ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​បួង​ចង្កូត​ជ្រុល​ទៅបុក​ពី​ចំហៀង​ខាងមុខ​រថយន្ត​កុងតឺន័រ បណ្តាល​ឲ្យ​ខ្ទេច​ផ្ទៃ​ខាងមុខ​ទាំងស្រុង​។​

​សូមបញ្ជាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មិន​បង្ក​ឲ្យ​មាន​របួស​ដល់​ភាគី​ទាំងពីរ​ទេ គឺ​រង​ការខូចខាត​តែ​រថយន្ត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា ន​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ចុះ​មកជួយ​សម្របសម្រួល​តែ​អត់​ត្រូវ​គ្នា ក៏បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​ចុះមក​វាស់វែង​យក​រថយន្ត​២​គ្រឿង​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ដោយ​៖​សា មេ​ត​

spot_img
×