Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញករណីសង្ស័យជំងឺគ្រុនឈីក ចំនួន ២០៧ នាក់ ដែលកើតឡើងនៅខេត្តចំនួន ១៥

spot_img

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២០ ក្រសួងសុខាភិបាលមាន ការរកឃើញករណីសង្ស័យជំងឺគ្រុនឈីក សរុបចំនួន ២០៧ នាក់ ដែលបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈាមពីមន្ទីរសុខាភិបាលខេត្តចំនួន ១៥ខេត្ត។លទ្ធផលធ្វើការសិក្សាបាណកសាស្ត្រ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក៏បាន បង្ហាញដែរថា នៅក្នុង និងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើលវត្តមានរបស់ដង្កូវទឹក បង្កើតជាឬស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុន ឈីក និងគ្រុនឈាម។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពសូមជម្រាបសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ អំពីស្ថានភាពជំងឺគ្រុនឈីកចាប់តាំងពីមានផ្ទុះឡើងនៅខេត្តបន្ទាយមានជ័យកាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២០ និងវិធាន ការការពារជំងឺនេះ ដែលមានដូចខាងក្រោមនេះ ៖

១. ស្ថានភាពជំងឺគ្រុនឈីក (ឈីកគន់ហ្គន់យ៉ា) នៅកម្ពុជា

យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិបានបញ្ជាក់ ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២០ មាន ការរកឃើញករណីសង្ស័យជំងឺគ្រុនឈីក សរុបចំនួន ២០៧ នាក់ ដែលបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុន ឈាមពីមន្ទីរសុខាភិបាលខេត្តចំនួន ១៥ខេត្ត រួមមាន ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង កំពត ពោធិ៍សាត់ កណ្តាល កំពង់ធំ តាកែវ កំពត និងខេត្តព្រះសីហនុ។ នៅក្នុងចំនួនសរុបករណីសង្ស័យជំងឺ គ្រុនឈីកខាងលើ មាន ៥៨% (ស្មើនឹង ១១៨៤នាក់ ) កើតមានលើមនុស្សពេញវ័យ ចំនួន ៣០,៣% ជាកុមារអាយុលើសពីប្រាំ ឆ្នាំ និងចំនួន ១១,៧% ជាកុមារមានអាយុក្រោមប្រាំឆ្នាំ។ គួរកត់សម្គាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន ៥៨,២% (ស្មើនឹង ៦៨៩នាក់) និងអ្នកជំងឺភេទប្រសមាន ៤១,៧% (ស្មើនឹងចំនួន ៤៩៤នាក់)។ ចំនួនអ្នកឈឺជាង ៨០% នៃ ករណីសង្ស័យសរុប គឺមកពី ខេត្តបន្ទាយមានជ័យ កំពង់ចាម សៀមរាប និងខេត្តតាកែវ ។ អ្នកជំងឺប្រមាណជា ៩០% ក្នុង ចំណោមអ្នកជំងឺសរុបទាំងអស់ បានជាសះស្បើយ ហើយនៅសល់ ១០% កំពុងបន្តការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។

កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានបញ្ជាក់ផងដែរថា អ្នកជំងឺប្រមាណជា ៧២,៤០% នៃករណីសង្ស័យសរុបខាងលើ គឺមានជំងឺគ្រុនឈីក។ លទ្ធផលធ្វើការសិក្សាបាណកសាស្ត្រ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក៏បាន បង្ហាញដែរថា នៅក្នុង និងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើលវត្តមានរបស់ដង្កូវទឹក បង្កើតជាឬស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុន ឈីក និងគ្រុនឈាម គឺ ចំនួន ៦៦,៧% មាននៅក្នុងសម្បកកង់ឡាន និងម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្ល ជ័រ កំប៉ុងកាហ្វេជ័រ និងចំនួន ៣៣,៣% មាននៅក្នុងពាងមូល នាងស៊ីម៉ងត៍ អាងទឹក និងកុងតឺន័រ។

វិធានការការពារជំងឺគ្រុនឈីក ដើម្បីការពារសុខភាពឲ្យកាន់តែមានប្រសិទ្ធភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈីក និងគ្រុនឈាមដោយសារសត្វមូសខ្លាញីទិច និងជំងឺផ្សេងទៀតដែលអាចកើតមានឡើងដោយសារមូសខាំ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងអាជ្ញាធរមូលដ្ឋានថ្នាក់ ក្រោមជាតិទាំងអស់ ត្រូវបង្កើនការចូលរួមចលនារលុបបំបាត់ជម្រកមូសខ្លា និងទប់ស្កាត់ការកកើតសត្វមូសដោយត្រូវប្រកាន់ខ្ជាប់នូវ ៖ ទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សម្លៀកបំពាក់ក្នុង និងក្រៅផ្ទះឲ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែង ឬវត្ថុដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ័រ ត្រូវកប់ ឬ ដុត ឬ កម្ទេចចោល ឬ ទុកដាក់ឲ្យមានរបៀប ដើម្បីកុំឲ្យមានទឹកដក់ត្រូវដាក់អាបែតក្នុងពាង ឬ អាង ឬវត្ថុស្តុកទឹក ជាដើម បើមានអាការមិនស្រួល ដូចជាក្តៅខ្លួនលើសពី ៣៨អង្សារសេ ចេញកន្ទួលក្រហមលើខ្លួនប្រាណ ឬនៅដៃ ឬមាន បញ្ហាសុខភាព សូមប្រញាប់ទៅស្វែងរកការពិគ្រោះ ពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក ឬ បើមានចម្ងល់លើជំងឺខាងលើ សូមទាក់ទងតាមលេខទូរស័ព្ទខាងក្រោមនេះ។

ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងភាគី ពាក់ព័ន្ធទាំងអស់ ក្នុងការយកចិត្តទុកដាក់ អនុវត្តតាមវិធានការណែនាំខាងលើ និងសូមប្រសិទ្ធិពរជ័យ ជូនដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ ឲ្យទទួលបាននូវ សុខភាពល្អទាំងអស់គ្នា ចៀសផុតពីការចម្លងជំងឺគ្រុនឈីក ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងជំងឺផ្សេងទៀតដែលបង្កឡើងដោយសារមូសខាំ៕ ដោយ៖កូឡាប

spot_img
×