Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន​៣​នាក់​មកពី​ប្រទេស​ប៉ា​គី​ស្ថាន និង​អ្នកជំងឺ​ម្នាក់​ព្យាបាល​ជាសះស្បើយ​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា​នេះ បាន​សេចក្ដីប្រកាស​ព័ត៌មានស្តីពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​៣​នាក់ មកពី​ប្រទេស​ប៉ា​គី​ស្ថាន ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី​ចូលមក​កម្ពុជា និង​ករណី​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា ករណី​ជាសះស្បើយ ចំនួន ០១​នាក់ បុរស​ជនជាតិខ្មែរ​អា​យុ ២៩​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ ជា​អ្នកធ្វើដំណើរ​មក ប្រទេស​ឥណ្ឌូណេស៊ី​មក​កម្ពុជា បាន​ព្យាបាល ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ -១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​៖ បុរស​ជនជាតិខ្មែរ ចំនួន ៣​នាក់ គឺ​- អាយុ ២៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​កងមាស ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម​។ – អាយុ ២៦​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ព្រែ​កក់ ឃុំ​ឈូកសរ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ – អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​កាញ​ចុង ឃុំ​ប្រេ​ស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​សម្គាល់​៖ បុរស​ទាំង ៣​នាក់​ខាងលើ បានធ្វើ​ដំណើរ​ពី​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី មក​ប្រទេស​កម្ពុជា ដោយ​ការធ្វើ​តេស្ត​លើក​ទី​ពីរ​នៃ​ថ្ងៃទី​៧ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់គាត់​ស្ថិត នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​បុរី ១០០​ខ្នង រាជធានី​ភ្នំពេញ ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស កូ​វីដ​-១៩ ត្រូវបាន​បញ្ជូន​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី -​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ​និង ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខ ភាព និង​ស្រាវជ្រាវ​រក​ករណី​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×