Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាង ឱក​សុគន្ធ​កញ្ញា និង​ស្វាមី នាំ​អូន​ឆ​លី​ទៅលេង​ទារិកា​រើស​ចេញពី​គំនរ​សំរាម និង​ធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយ​….(​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ មានរឿង​ដ៏​គួរ​ឲ្យ​អាណិតអាសូរ​ខ្លោចចិត្ត​មួយ ដោយ​ទារិកា​ម្នាក់​ត្រូវបាន​កម្មករ​ប្រមូល​សំរាម បាន​ប្រទះឃើញ​នៅលើ​គំនរ​សំរាម ស្ថិតនៅ​ជាប់​នឹង​បង្គោល​ភ្លើង​មួយកន្លែង ជិត​មជ្ឈមណ្ឌល ម៉ូ​ឌែ​ន​២ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ដោយ​ពុំ​គេ​ពុំ​ដឹងថា ឪពុកម្តាយ​ចិត្ត​អប្រិយ​រូប​ណា យកគ្នា​មក​បោះចោល​បែបនេះ​តាំង​ពេល​នោះទេ​។​

​ទោះយ៉ាងណា ទារិកា​នេះ ពិតជា​ជីវិត​ថ្លៃ​ណាស់ ដែល​នៅមាន​ជីវិត ហើយ​ត្រូវបាន​ប្តី​ប្រពន្ធ​ចិត្តធម៌​មួយ​ដែលជា​អ្នករស់នៅ​ក្បែរ​នោះ សម្រេចចិត្ត​យកទៅ​ចិញ្ចឹម​ចាត់ទុក​ដូច​ពៅ​បង្កើត ហើយ​ពួកគាត់​ពិតជា​រំភើប​ត្រេកអរ លាយឡំ​នឹង​ទឹកភ្នែក​ដ៏​រំជួលចិត្ត​បំផុត ព្រោះតែ​អាណិត​ខ្លាំងពេក​។​

​មកទល់ពេលនេះ ឃើញថា ទារិកា​ដ៏​មានសំណាង​នេះ កាន់​តែមាន​សាច់ឈាម​ស្រស់ថ្លា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​មានមុខមាត់​ស្រស់ស្អាត​គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​មែនទែន បន្ទាប់ពី​ត្រូវបាន​យកទៅ​មើលថែ​យ៉ាង​ល្អ ពី​សំណាក់​ប្តី​ប្រពន្ធ​ខាងលើ ខណៈ​មាន​បងប្អូន​សប្បុរសធម៌​មួយចំនួន ដែលមាន​ក្តី​អាណិត បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន និង​សម្ភារៈប្រើប្រាស់​សម្រាប់​ទារិកា​ផងដែរ​។

​យ៉ាងណាមិញ ក្រោយ​ទទួលបាន​ដំណឹង​ដ៏​រំជួលចិត្ត​នេះ តារាចម្រៀង​ល្បីឈ្មោះ អ្នកនាង ឱក​សុគន្ធ​កញ្ញា និង​ស្វាមី បាន​ចុះទៅ​ជួប​ទារិកា​នោះ​ដោយផ្ទាល់ នៅផ្ទះ​ឪពុកម្តាយ​ចិញ្ចឹម​របស់​ទារិកា​នោះ និង​ព្រមទាំង​ទាំង​បាន​ជូន​ជា​ថវិកា​មួយចំនួន និង​សម្ភារៈប្រើប្រាស់​សម្រាប់​ទារិកា ទៅដល់​ពួកគាត់ ដើម្បី​ជួយ​សម្រាល​នៅក្នុង​ការចំណាយ​បាន​ខ្លះ នៅក្នុង​ការ​មើលថែ​ទារិកា​ដ៏​អភព្វ​ម្នាក់នេះ​។​

​នេះ​បើ​យោងទៅតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា ពូ ឈី​វ បានធ្វើការ​បង្ហោះ​រូបភាព និង​ភ្ជាប់​សារ​មួយ​ឃ្លា​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​អរគុណ​ដល់​បងស្រី ឱក​សុគន្ធ​កញ្ញា និង​ស្វាមី ដែលមាន​ទឹកចិត្ត​សប្បុរស សន្តោស​ប្រណី ជួយឧបត្ថម្ភ​ដល់​កូន ធានី នូវ​ថវិកា និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​»៕ ដោយ​៖ លឹម ហុង​

 

spot_img
×