Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សៅ សុ​វណ្ណី ចុះ​ពិនិត្យ​ការសាងសង់​អាគារ​សិក្សា​សាលា​អនុវិទ្យាល័យ​ថ្នា​ធ្នង់ ដែល​ជា​អំណោយ​របស់​សម្តេច​តេជោ​នៅ ស្រុក​រំដួល ខេត្ត​ស្វាយរៀង​

spot_img

ស្វាយរៀង​៖ លោក​សៅ សុ​វណ្ណី ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ថ្នា​ធ្នង់​ ស្រុក​រំដួល​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវឧបនាយករដ្ឋមន្ត្រី ​ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ស្វាយរៀង​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​បាន​ចុះ​ពិនិត្យ​អាគារ​សិក្សា​សាលា​អនុវិទ្យាល័យ​ថ្នា​ធ្នង់​មាន​១​ខ្នង​មាន​៥​បន្ទប់​ ស្ថិតនៅ​ឃុំ​ថ្នា​ធ្នង់​ ស្រុក​រំដួល ​ដែល​កំពុង​កសាង​បាន​ប្រមាណ​៥០​ភាគរយ​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន ​ហើយ​ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​ប្រមាណ​ជិត​៣០០​នាក់​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ​លោក សៅ​សុ​វណ្ណី​បាន​ពាំនាំ​មក​នូវ​ការ​ផ្តាំផ្ញើរ​ការសាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ផ្ញើរ ជូន​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស នៃ​អង្គពិធី​ទាំងមូល​ផង​ដែរ​។ លោក​សៅ​សុ​វណ្ណី​បាន​បន្តទៀតថាៈ រយៈពេល​៣៩​ឆ្នាំ​នេះ​ប្រទេស​កម្ពុជា​យើង​ទទួលបាន​សមទ្ធិ​ផល ធំៗ​ជាច្រើន​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​ផ្តោត​សំខាន់​ទៅលើ​វិស័យ​៤​ជា​អាទិភាព​រួម​មាន ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស​។​

​លោក សៅ​សុ​វណ្ណី បានបញ្ជាក់​ថាៈ សម័យ​តេជោ​សាលារៀន​មិន​ថា​ជនបទ​រឺ​ទីក្រុង​នោះទេ​គឺ​សាលារៀន​តែងតែ​នៅ​ជិត​លំនៅដ្ឋាន​របស់​សិស្សានុសិស្ស​ដូចជា​ឃុំ​ថ្នា​ធ្នង់​នេះ​ថ្វី​ត្បិត​នៅ​ដាច់​ស្រ​យ៉ាល​ពី​ទីរួមខេត្ត​ក៏ពិតមែន​តែ​សាលារៀន​មិននៅ​ឆ្ងាយ​ពី​ប្អូនៗ​សិស្សនុសិស្ស​នោះទេ​។​ឯកឧត្តម​សៅ​សុ​វណ្ណី​បាន​ធ្វើ​ការថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេជោ​ហ៊ុន​សែន​និង​សម្តេចគ​តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​បាន​ជួយ​កសាង​សាលារៀន​មួយ​ខ្នង​នេះ ពិតជា​មាន សារៈសំខាន់​ណាស់ ដែល​ជា​ទី​កន្លែង​ផ្តល់​នូវ​ចំណេះដឹង ដល់​កូនចៅ​អ្នករស់នៅ​តំបន់​ព្រំដែន ដាច់ស្រយាល ដើម្បី​ក្រេប​យក​ចំណេះវិជ្ជា ជា​ទំពាំង​ស្នង​ឫស្សី​នៃ​ប្រទេស​ជាតិ​។​

​លោក សៅ សុ​វណ្ណី ក៏​បាន​ជំរុញ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ ហើយ​កុំ​តូចចិត្ត​ថា យើង​រស់នៅ​តំបន់​ដាច់ ស្រយាល​ឆ្ងាយ​ពី​ទីក្រុង ព្រោះ​ថ្នាក់ដឹកនាំ​ប្រទេសជាតិ យើង​ក៏​កើតចេញ ពី​កូន​កសិករ​ជនបទ​ដែរ ដូច្នេះ​ត្រូវ​គិតថា ខំរៀន​ដើម្បី អនាគត​ភ្លឺស្វាង​។​នៅក្នុង​ពិធី​នោះ​ឯកឧត្តម​សៅ​សុ​វណ្ណី​បាន​ឧបត្ថម​ថវិការដល់​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​និង​ក្រុមប្រឹក្សាឃុំ ក្រុម​ជាងសំណង់​មួយចំនួន​ផង​ដែរ​សរុប​ថវិការ​អស់​ប្រមាណ​ជាង​៥​លាន​រៀល​៕​វ៉ៃកូ​

spot_img
×