Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ដឹក​អ្នកដំណើរ​ឥណ្ឌា បាក់​ជា​ពីរ​កំណាត់ ក្រោយ​រអិល​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​មនុស្ស ១៧​នាក់​ស្លាប់ និង​ជាង ១០០​នាក់​របួស​

spot_img

​មនុស្ស​យ៉ាងហោចណាស់​ចំនួន ១៧​នាក់​បាន​ស្លាប់ នៅពេល​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​ឥណ្ឌា បាន​បាក់​ជា​ពីរ​កំណាត់ ក្រោយពេល​រត់​រអិល​ធ្លាក់​ផ្លូវ ពេល​កំពុង​ចុះចត កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ នៅក្នុង​រដ្ឋ Kerala​។​

​ក្នុង​ហេតុការណ៍​នោះ ក៏​បណ្តាល​ឲ្យ​មនុស្ស​ជាង ១០០​នាក់​រងរបួស​ផងដែរ ដោយមាន ១៥​នាក់​រងរបួស​ធ្ងន់​។ យន្តហោះ​ប្រភេទ Boeing 373 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air India Express បានធ្វើ​ដំណើរ​មកពី់​ទីក្រុង Dubai ប្រទេស​អារ៉ាប់​រួម មុនពេល​វា​រត់​ធ្លាក់​ផ្លូវ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ទីក្រុង Kozhikode របស់​ឥណ្ឌា​។​

​មន្ត្រី​ឥណ្ឌា​និយាយថា មាន​បុគ្គលិក​យន្តហោះ និង​អ្នកដំណើរ​ចំនួន ១៩១​នាក់​នៅលើ​យន្តហោះ​មុនពេល​កើតហេតុ​ណ៍​។​

​បើតាម​បញ្ជី​អ្នកស្លាប់ ដែល​ទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញ ក្នុងចំណោម​អ្នកស្លាប់ មាន​ទារក​អាយុ ១០​ខែ​ម្នាក់ និង​កូនក្មេង​អាយុ ១៨​ខែ​ម្នាក់​។​

​អ្នកបើក​យន្តហោះ​ម្នាក់​ក្នុងចំណោម ២​នាក់ ក៏បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​ផងដែរ​។​

​សូមបញ្ជាក់ថា រដ្ឋ Kerala មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ កាលពី​ថ្ងៃ​សុក្រ​ផងដែរ មាន​មនុស្ស​ចំនួន​យ៉ាងតិច ១៥​នាក់​បាន​ស្លាប់ ក្រោយពេល​មានការ​រអិល​បាក់​ដី ដែល​បណ្តាលមកពី​ភ្លៀង​ខ្លាំង​នៅក្នុង​រដ្ឋ​ខាងលើ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA​

spot_img
×