Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រហើន​អ៊ីចឹង​តើ​! បាន​ចេះតែមាន​គ្រោះថ្នាក់​រាល់ថ្ងៃ ស្លាប់​និង​របួស​ឥតឈប់ឈរ (​វីដេអូ​)

spot_img

​តាម​ការសង្កេត នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Social Media) និង​ក៏ដូចជា​បាន​ជួប​ដោយផ្ទាល់ ឃើញថា គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា បាននិងកំពុង​កើតឡើង​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅ មួយថ្ងៃ​។ កត្តា​ដែល​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាលមកពី​មិន​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដូចជា​៖ មិន​ពាក់មួក​សុ​វ​តិ្ថ​ភាព មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ ឬ ក៏​ភ្លើង​សញ្ញា​ចរាចរណ៍ បើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ដែល​មិនចេះ អធ្យាស្រ័យ​ឲ្យ​គ្នា ទៅ វិញ​ទៅមក បើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​គ្មាន​ការទទួលខុសត្រូវ នៅពេល​បើកបរ​ជាដើម​។​

​ជាក់ស្តែង វីដេអូ​ថ្មី​មួយ ដែល​កំពុង​ត្រូវបាន​គេ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ ជាពិសេស​ស្ត្រី​ម្នាក់ ពិតជា​ព្រហើន​មែន ព្រោះតែ​មិនអាច​ស៊ូទ្រាំ​រង់ចាំ​ការស្ទះ​ចរាចរណ៍ និង​ក៏​មិនដឹងថា​ប្រញាប់​មានការ​អ្វី​សំខាន់​នោះទេ បាន​ជិះ​ម៉ូតូ​បញ្ច្រាស​ទ្រូងផ្លូវ​យ៉ាង​ព្រហើន ដោយ​មិន​ខ្លាច​មាន​គ្រោះថ្នាក់​កើតឡើង​នោះទេ​។​

​ដើម្បី​ការពារ​អាយុជីវិត​រប​ស់​អ្នក និង​ក៏​ដូច​ជីវិត​អ្នកដទៃ សូម​បងប្អូន​ទាំងអស់គ្នា​បើកបរ​ដោយ​ប្រុងប្រយ័ត្ន កុំ​តែ​ដោយសារតែ​ចង់​ចំណេញ​ពេលវេលា ត្រូវ​ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់​ដូច​ករណី​ខាងលើនេះ​៕ ដោយ​៖ លឹម ហុង

spot_img
×