Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​សិប្បកម្ម​ផលិត និង​វេច​ខ្ចប់​ផលិតផល​សម្ភារ​សំណង់ GCS នៅ​ផ្លូវ​បេង​តុង​ទួល​ពង្រ សរុប​ទឹកប្រាក់ ១,២ លាន ដុល្លារ​

spot_img

​ភ្នំពេញ ៖ អគ្គិភ័យ បានកើត​ឡើង កាលពី​វេលា​ម៉ោង ២:៥០​នាទី​ព្រឹក ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២០ សង្កាត់​ចោមចៅ​១ ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ អគ្គិភ័យ​បាន​ឆាបឆេះ​រាល​យ៉ាង​សន្ធោរ​សន្ធៅ ក្នុង​សិប្បកម្ម​ផលិត និង​វេច​ខ្ចប់​ផលិតផល​សម្ភារ​សំណង់ GCS ។ កម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ មានការ​ចូលរួម​សហកា​របាញ់​ទឹក​ពន្លត់ភ្លើង​ពី​អង្គភាព​៧១១ របស់​កងពល​តូ​ចលេ​ខ​៧០ ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អង្គភាព​ផ្សេងៗ​ទៀត បាន​រលត់​១០០%​។ យ៉ាងហោចណាស់ មាន​មន្ត្រីនគរបាល ចំនួន ០១​នាក់ បាន​រងរបួស​ដៃ​ស្រាល ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​។​

​មាន​អគ្គីភ័យ​មួយកន្លែង​កើតឡើង​នៅ​ស្ថិតនៅក្នុង​សិប្បកម្ម​ផលិត និង​វេច​ខ្ចប់​ផលិតផល​សម្ភារ​សំណង់ GCS ផ្លូវ​បេង​តុង​ទួល​ពង្រ ក្រុមទី​៣ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា មា្ច​ស់​ទីតាំង​ឈ្មោះ យឹម រ៉ា​ដា ជនជាតិ​ខែ្មរ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជានា​យក ក្រុមហ៊ុន , មាន​សំណង់ ថ្ម​ប្រក់ស​ង្ក័​សី បាន​បណ្តាល​ឲ្យ​ខូច ខាត​សម្ភារ ៖ ឆេះ​ឃ្លាំង​សាងសង់​ពី​បេតុង​ប្រក់​ស័ង្កសី ទំហំ ៣២​ម៉ែត្រ​គុណ​នឹង​៧០​ម៉ែត្រ អស់​ចំនួន ១​ឃ្លាំង ឆេះ​រថយន្ត​ដឹកទំនិញ​ចំណុះ ៣,៥​តោន ចំនួន​១​គ្រឿង , រថយន្ត​ដឹកទំនិញ​ចំណុះ ១,៥​តោន ចំនួន ១​គ្រឿង​, ឆេះ​ម៉ូតូ​កង់​បី​ដឹកទំនិញ ចំនួន ២​គ្រឿង​, ឆេះ​ម៉ូតូ​ចំនួន ៤​គ្រឿង​, ឆេះ​គ្រឿង​បរិក្ខារ​អគ្គិសនី -​ម្នាងសិលា​-​ដែក​គ្រោង​ជញ្ជាំង ពិតាន​សរុប​ជា​ទឹកប្រាក់​អស់​ប្រហែល ចំនួន ១,២ លាន ដុល្លារ​អាមេរិក តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស ឬ​ស្លាប់​ទេ ។ ចំពោះ​មូលហេតុ គឺ​បណ្តាលមកពី​ឆ្លង​ចរន្ត អគ្គិសនី ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងការ​ឆាបឆេះ​នេះ មាន​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន ២០​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ១៤០​ឡាន ស្មើនឹង ៥៦០​ម៉ែត្រគូប ។ ក្នុងនោះ រថយន្ត​ក្រសួង​មហា​ផៃ្ទ ចំនួន ៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៩​ឡាន សើ្ម​នឹង ៣៦​ម៉ែត្រគូប​, រថយន្ត​ង​៧០ ចំនួន ៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១០​ឡាន សើ្ម​នឹង ៤០​ម៉ែត្រគូប រថយន្ត​អាវុធហត្ថ​ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២១​ឡាន សើ្ម​នឹង ៨៤​ម៉ែត្រគូប រថយន្ត​ទីក្រុង​កោះ​ពេជ្រ ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៦​ឡាន សើ្ម​នឹង ២៤​ម៉ែត្រគូប​, រថយន្ត​ស្រា​បៀរ​កម្ពុជា​ចំនួន ១​គ្រឿង ប្រើ​ប្រា​សើ​ទឹក​អស់​ចំនួន​៥​ឡាន សើ្ម​នឹង ២០​ម៉ែត្រគូប​។​
​ករណី​ខាងលើនេះ សមត្ថកិច្ច​បាន​ពន្លត់​ចប់​នៅ វេលា ម៉ោង ១០​និង​០០ នាទី ព្រឹក ៕​ដោយ​៖​កូ​ឡាប​

spot_img
×