Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់ បើករថយន្ត​ព្រូស យ៉ាង​លឿន​បង្ខំ​ឲ្យ​ឆ្លង​ផុត​ភ្លើងស្តុប​ជិត​ពណ៌​ក្រហម បុក​រះ​ម៉ូតូ​និង​បង្គា​ល​ភ្លើង របួស​២​នាក់​

spot_img

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​ម៉ាក​ព្រូស ឆ្លង​ភ្លើងស្តុប​លឿន​ពេក ជ្រុល​បុក​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឃ្លី​កដួល ហើយ​រេ​ចង្កូត​មក​បុក​បុរស​ម្នាក់​អង្គុយ​លើក​ង់​បី​អាន​កាសែត ក្រឡាប់​រថយន្ត​មិនទាន់​អស់​ល្បឿន បន្ត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​រង​កា​ខូចខាត សំណាងល្អ​មាន​អ្នករបួស​ស្រាល​២​នាក់ លើកដាក់​លើ​ម៉ូតូ​កង់​បី​យកទៅ​មន្ទីរពេទ្យ​ឯកជន​ដើម្បី​សង្គ្រោះ ដែល​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែ សីហា ឆ្នាំ ២០២០ នៅ​ចំណុច​ស្តុ​ប​វត្ត​លង្កា តាមផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​៥១​សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ។​

​ស្ត្រី​នោះ ឈ្មោះ​ទ្រឿ​ង គី​ច​លាង អាយុ ២៩​ឆ្នាំ ស្នាក់នៅ​ខេត្តក្រចេះ ជា​អ្នកបើកបរ​រថយន្ត​ព្រូស​ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ​ភ្នំពេញ ២AY-១៨៨២ ។ មុន​កើតហេតុ នាង​បាន​ប្រាប់​នគរបាល​ថា គាត់​បើក​តាមផ្លូវ​ព្រះសីហនុ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ភ្លើងស្តុប​ខៀវ ស្រាប់តែ​ភ្លើង​លោត​មក​ក្រហម ក៏​គាត់​ជាន់បន្ថែម​ល្បឿន​ឲ្យ​ផុត​ស្តុ​ប តែ​ចៃដន្យ​មាន​បុរស​ម្នាក់ បើក​ម៉ូតូ​ហុងដា​ឃ្លី​កពាក់​ផ្លាកលេខ នគរបាល ១-១៩៩៥ ឆ្លងកាត់​ទទឹងផ្លូវ​តាមផ្លូវ​៥១ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ជាន់​ហ្វ្រាំ​មិនទាន់ បុក​ម៉ូតូ​ឃ្លី​ករួច​បន្ត​រេ​ចង្កូត​បុក​ម៉ូតូ​កង់​បី​ចត​នៅលើ​ចិញ្ចើមផ្លូវ ប៉ើង​ក្រឡាប់​ម៉ូតូ​កង់​បី ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​របស់​សាលាក្រុង បណ្ដាល​ខូចខាត ក្នុងនោះ​សំណាងល្អ​មិនមាន​របួសធ្ងន់ គ្រាន់តែ​បុរស​២​នាក់​របួសស្រាល យកទៅ​មន្ទីរពេទ្យ​ដឹក​តាម​កង់​បី ។ ភ្លាម​ស្ត្រី​អ្នកបើកបរ​រថយន្ត​គាត់​មិនមាន​របួស ហើយ​មិន​រត់គេច​ដែរ ។ រថយន្ត​ខូចខាត​ផ្ទុះ​ពោង​សុវត្ថិភាព និង​ខូច​១​កំណាត់​ខាងមុខ​ទាំង​សុង ។​

​នគរបាល​បាន​ទំនាក់ទំនង​ទៅ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​មក​វាស់វែង​យក​រថយន្ត​បង្កហេតុ និង​ម៉ូតូ​២​គ្រឿង រក្សាទុក​ដោយសារ​ខូចខាត​សម្បត្តិ​រដ្ឋ​ផង រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ​ទៀត ។ តាម​ស្ដាប់​និង​ពិនិត្យ​កន្លែងកើតហេតុ ស្ត្រី​អ្នកបើកបរ​រថយន្ត បើកបរ​គ្មាន​ការប្រុងប្រយ័ត្ន ពេល​ជួប​បញ្ហា​ទប់​ស្មារតី​មិនបាន ដោយ​រថយន្ត​បន្ថែម​ល្បឿន​ខ្លាំងពេក​។ នគរបាល​ផ្នែក​ចរាចរណ៍​អំពាវនាវ ដល់​ប្រជាពលរដ្ឋ សូមមេត្តា​បើកបរ​គោរព​ច្បាប់ និង​ស្លាក​សញ្ញា​ចរាចរណ៍​ទាំងអស់គ្នា ជៀសវាង​គ្រោះ​របួស និង​ស្លាប់ កុំ​ឲ្យ​បងប្អូន​គ្រួសារ​អ្នក​គ្រោះ មានការ​ស្រក់​ទឹកភ្នែក ដោយសារ​អ្នកបើកបរ​ធ្វើ​ប្រហែស​មួយប៉ប្រិចភ្នែក​៕
​ដោយ​៖​កូ​ឡាប​

       

spot_img
×