Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ ហ៊ុន សែន ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី លើ​សេចក្តីព្រាង​ច្បាប់​ធម្មនុញ្ញ​មាត្រា​មួយចំនួន

spot_img

​នៅ​ព្រឹក​ថ្ងៃទី​២ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​សម្រាប់​របៀបវារៈ​ប្រជុំ​នា​សប្តាហ៍​នេះ​មានដូចជា​៖
១)​សេចក្តីព្រាង​ច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា ៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
២)​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​។​
៣)​សេចក្តពីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​
៤)​សេចក្តីព្រាងច្បាប់​ស្តីពី​អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​។​
៥)​បញ្ហា​ផ្សេងៗ​។​

​បើ​តាម​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែង​ក្នុងផេក​ហ្វេស​ប៊ុ​កថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំពុង​ចាប់ផ្តើម​ពិភាក្សា​លើ​របៀបវារៈ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ច្បាប់​ធម្មនុញ្ញ “​ស្តីពី​វិសោធនកម្ម​មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រទេស​ដែល​ធ្លាប់​មាន​អារ្យធម៌​ដ៏​ឧត្តុង្គឧត្តម មាន​ឥស្សរភាព និង​កិត្យានុភាព ខ្ពស់​ខ្ពង់​។ ប្រវិត្តសាស្ត្រ​នា​ទសវត្ស​រ៍​ឆ្នាំ​៧០ បានបង្ហាញ​ប្រាប់​ប្រជាជន​ស​ខ្មែរ​គ្រប់​រូប​ឲ្យបាន​យល់ដឹ​ង និង​ចងចាំ​ឥត​មាន​ថ្ងៃ​ភ្លេច​ថា នយោបាយ​វាតទី​និយម​របស់​បរទេស និង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ បាន​ធ្វើឲ្យ​ប្រជាជាតិ​មួយ​នេះ​ស្គាល់​នូវ​ការបែកបាក់ និង​បាន​ធ្លាក់​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​អស់​ជាង​ពីរ​ទសវត្សរ៍ ធ្វើឲ្យ​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​បង្ក​ឲ្យ​ប្រទេស​ជាតិរង​នូវ​សោក​វិនាស​អន្តរាយ​គួរឲ្យ​សោកស្តាយ​ជាទីបំផុត​។

កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា នា​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ បាន​បង្ក​លក្ខណៈ​ឲ្យមាន​ការរៀបចំ​ការបោះឆ្នោត​ថ្នាក់​ជាតិ​មួយ​នៅក្នុង​ឆ្នាំ ១៩៩៣ ហើយ​សភាធម្មនុញ្ញ​ដែល​កើតចេញពី​ការបោះឆ្នោត​នេះ បាន​រៀបចំ​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ សម្រាប់​កម្ពុជា ដែល​ត្រូវបាន​ប្រកាស​ឲ្យប្រើ​កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣​។ ទន្ទឹមនឹងនេះ នយោបាយ​ឈ្នះ​-​ឈ្នះ បាន​រំលាយ​ចោល​នូវ​អង្គការ​ចាត់តាំង​ខាង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហម នៅ​ឆ្នាំ ១៩៩៨ និង​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ឯកភាព​ទឹកដី​ពេញលេញ ដែល​ជា​បុរេ​លក្ខខណ្ឌ​មិន​អាច​ខ្វះ​បាន​សម្រាប់​ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​រហូតមក​ដល់​បុច្ចប្បន្ន​។​

​លោក​បន្តថា ព្រះរាជាណាចក្រ​កម្ពុជា គឺជា​រដ្ឋ​ដែល​មាន​ឯករាជ្យ និង​អធិបតេយ្យ​ពេញ​បរិបូរណ៌ ជា​រដ្ឋ​ស្មើភាព និង​ស្មើ​សិទ្ធិ​ជា​មួយ​និង​រដ្ឋ​ដទៃទៀត នៅ​ក្នុង​សាកលលោក​។ ឯករាជ្យ​ជាតិ និង​អធិបតេយ្យ​ជាតិ គឺជា​ដួងព្រលឹង​មួយ​របស់​ជាតិ ហើយ​ត្រូវតែ​ទទួលបាន​ការគោរព​ដោយ​ពេញលេញ​។ រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ចែង​យ៉ាងច្បាស់​ថា ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា មាន​កាតព្វកិច្ច​ត្រូវ​ការពារ​ជា​ដាច់ខាត​នូវ​ឯករាជ្យ និង​អធិបតេយ្យ​នេះ​។ ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ក៏​ចែង​ការពារ​អធិបតេយ្យ​នៃ​រដ្ឋ​ជា​សមាជិក​យ៉ាងច្បាស់​ថា គ្មាន​រដ្ឋ​ណាមួយ​មាន​សិទ្ធិ​ទៅ​លូកលាន់​ដោយផ្ទាល់ ឫ​ដោយ​ប្រយោល ទោះ​ក្នុង​ហេតុផល​ណា​ក៏​ដោយ នៅក្នុង​កិច្ចការ​ផ្ទៃក្នុង ឫ​បញ្ហា​ដែល​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី ឬ​ឯករាជ្យភាព​នយោបាយរ​បស់​ប្រទេស​ដទៃ​បានឡើយ (​មាត្រា ២.៤ និង ២.៧ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​)​។​

​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំណត់ថា ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ក្នុងន័យនេះ គណបក្សនយោបាយ គឺជា​តួអង្គ​ដ៏​សំខាន់ នៅ​ក្នុង​កិច្ចដំណើរការ​នៃ​ប្រជាធិតេយ្យ​កម្ពុជា​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការដឹកនាំ​ប្រទេស​។ ដូចនេះ ទាំង​គណបក្ស​នយោបាយ ទាំង​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវគោរព​គោលការណ៍​អធិបតេយ្យ​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​ត្រូវមាន​កាតព្វកិច្ច​រួមចំណែក​កសាង​ប្រទេសជាតិ និង​ការពារ​មាតុភូមិ​។ ការការពារ​ឯករាជ្យ​​អធិបតេយ្យ​ជាតិ និង​ការតម្កល់​ផលប្រយោជន៍​ខ្មែរ​ជាធំ​គឺជា​កាតព្វកិច្ច​របស់​គ​ណ​បក្សនយោបាយ អ្នកនយោបាយ អ្នកនយោបាយ​ខ្មែរ​ពី​គ្រប់​និន្នាការ និង​ជា​កាតព្វកិច្ច​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​។ ក្នុង​ស្មារតី​នេះដែរ រដ្ឋធម្មនុញ្ញ​ក៏​បាន​កំណត់​ឲ្យ​សមាជិករ​ដ្ឋ​សភា ព្រឹទ្ធសភា និង​រាជរដ្ឋាភិបាល ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ចូល​កាន់ដំណែង នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេច​សង្ឃរាជ និង​ទេវតា​រក្សា​សេត្វច្ឆត្រ ដោយ​សច្ចា​បេ្ត​ជ្ញាដាច់ខាត​ការពារ​ឯករាជ្យ​ទាំង​ស្រុង​នៃ​មាតុភូមិ​កម្ពុជា អធិបតេយ្យ​ជាតិ​ពេញបរិបូរណ៍​នឹងមិន​អនុញ្ញាត​ជាដាច់ខាត ឲ្យ​ជន​ណាមួយ​ក៏ដោយ ដែល​ចង់​ជ្រៀតជ្រែក​ចូលក្នុង ផ្ទៃក្នុង​នៃ​កម្ពុជា ឫ​មក​បង្គាប់បញ្ជា​ចំពោះ​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​របស់​កម្ពុជា​បានឡើយ ព្រមទាំង​មិន​បម្រើ​ជា​ដាច់ខាត​នូវ​ផលប្រយោជន៍​បរទេស ហើយ​ធ្វើឲ្យ​ខូច​ប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​។ ទាំង​បទពិសោធន៍​ជាតិ ទាំង​បទពិសោធន៍​អន្តរជាតិ បង្ហាញ​យ៉ាង​ច្បាស់​ថា ការបែកបាក់​ជាតិ និង​ការ​បង្កលក្ខណៈ​ឲ្យ​បរទេស​អាច​ជ្រៀតជ្រែក​ចូលទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​ជាតិ​របស់​ខ្លួន គឺ​នឹង​នាំទៅ​ដល់​សង្គ្រាម និង​វិនាស​អន្តរាយ​។ ដូចនេះ ទាំង​គណបក្ស​នយោបាយ ទាំង​អ្នក​នយោបាយ ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ពី​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ត្រូវ​បេ្ត​ជ្ញា​រួម​គ្នា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ ប្រឆាំង​ដាច់ខាត​សកម្មភាព​ជ្រៀតជ្រែក​ពី​ខាងក្រៅ និង​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​។​

​ដើម្បី​ឆ្លើយតប​នឹង​ស្មារតី​ខាងលើ​នេះ​ប្រកបដោយ​ភាព​ឱឡារិក ជាពិសេស ដើម្បី​លើកស្ទួយ​តម្លៃ​ជាតិខ្មែរ ក្នុង​បុព្វហេតុ​ការពារ​ឯករាជ្យ​ជាតិ អធិតេ​យ្យជាតិ និង​ឯករាជ្យ​ជាតិ ប្រឆាំង​នឹង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ តាម​គ្រប់​រូបភាព ព្រមទាំង​ដើម្បី​លើកស្ទួយ​ការតម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ស្នើ​ធ្វើ​វិសោធនកម្ម ត្រង់​មាត្រា ៣៤​ថ្មី​, មាត្រា ៤២, មាត្រា​៤៩, និង​មាត្រា​៥៣​។ ដោយឡែក ឆ្លង​តាម​បទពិសោធន៍​ការងារ​ជាក់ស្តែង​នៃ​អង្គ​នៃ​អង្គ​នីតិប្រតិបត្តិ និង ដើម្បី​ឆ្លើយតប​ឲ្យបាន​ត្រឹមត្រូវ​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ទាក់ទង​នឹង​ការទទួលខុសត្រូវ​របស់​សមាជិក​រាជរ​ដ្ឋា​ភិបាល​ចំពោះមុខ​រដ្ឋសភា ក៏​ដូចជា​ផ្អែក​លើ​បទពិសោធន៍​នៃ​ការងារ​អភិបាលកិច្ច​បណ្តា​ប្រទេស​ជឿនលឿន​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ក្នុងឋានៈ​ជា​ប្រមុខរដ្ឋ​រាជរដ្ឋាភិបាល ខ្ញុំ​ក៏​មាន​ភាពចាំបាច់ សូម​ស្នើ​ធ្វើ​វិសោធនកម្ម​មាត្រា ១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ដោយ​ដកចេញ​វិញ​នូវ​តំណែង​រដ្ឋលេខាធិការ​ពី​សមាសភាព រដ្ឋាភិបាល​។ ការធ្វើ​វិសោធនកម្ម​មាត្រា ១១៨​ថ្មី នេះ​មិន​ត្រឹមតែ​អាច​បន្ថយ​ចំនួន​សមាភាព​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ដល់​ការពង្រឹង​ការទទួលខុសត្រូវ​ខ្ពស់​របស់​សមាជិក រាជរដ្ឋាភិបាល​ចំពោះមុខ​រដ្ឋសភា និង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​របស់​អង្គនីតិប្រតិបត្តិ​តាមរយៈ​ការកែទម្រង់​លើ​រចនាសម្ព័ន្ធ និង​អភិបាលកិច្ច​នៃ​អង្គនីតិប្រតិបត្តិ នឹង​អង្គ​មុខងារសាធារណៈ​ផងដែរ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×