Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​សូគីម៉ិច មួយកន្លែង តាមផ្លូវ​ជាតិ​លេខ​៣ នៅក្បែរ​ស្ពាន​ព្រះ​ពន្លា​

spot_img

​ខេត្តកំពត​៖ នៅ​ព្រឹក​ថ្ងៃ​៨ ខែ​០៨ ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពត សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ចុះ​ពន្លត់​អគ្គិភ័យ​ឆាប់ឆេះ​ស្ថានីយ៍​ប្រេងឥន្ធនៈ​សូគីម៉ិច​មួយកន្លែង​ស្ថិតនៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ បាន​រលត់​ជា​ស្ថាពរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោងជាង​៩​ព្រឹក មាន​អគ្គិភ័យ​ឆេះ​ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​មួយកន្លែង​តាមផ្លូវ​ជាតិ​លេខ​៣ (​កំពត​-​ភ្នំពេញ​) នៅក្បែរ​ស្ពាន​ព្រះ​ពន្លា ហួស​ពី​ផ្លូវ​រថភ្លើង​ឆ្លងកាត់​បន្តិច ក្នុងស្រុក​ទឹកឈូ​ខេត្តកំពត ហើយ ភ្លាមៗ​កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ និង​សមត្ថកិច្ច​អជ្ញាធរ​ពាក់ព័ន្ធ បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ ជួយ​ពន្លត់​មិន​ឲ្យ​រាលដាល​ធ្ងន់ធ្ងរ​។ បច្ចុប្បន្ន​ភ្លើង​បាន​រលត់​វិញ​ហើយ ក្នុងនោះ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×