Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​តំណាង​ពិសេស​អា​មេ​រិកថា ការប្រើប្រាស់​ជំរើស​យោធា​ប្រឆាំង​ព្យុង​យ៉ាង ស្ថិតនៅ​ឆ្ងាយ​ណាស់​

spot_img

លោក Joseph Yun អ្នក​តំណាង​ពិសេស​អា​មេ​រិច​ប្រចាំ​កូរ៉េខាងជើង បាន​ថ្លែងថា សហរដ្ឋ​អា​មេ​រិច ស្ថិតនៅ​ឆ្ងាយ​ណាស់ ក្នុង​ការប្រើប្រាស់​វិធានការ​យោធា​ទៅលើ​ឧបទ្វីប​កូរ៉េ​។​

​លោក​ថ្លែង​ប្រាប់​អ្នក​សារព៌តមាន​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ដូច្នេះ​ថា “​គោលនយោបាយ​​របស់​ពួកយើង​គឺ​ដំណោះស្រាយ​សន្តិវិធី​ជុំវិញ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ពួកយើង​ធ្លាប់បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា អ្វី​ដែល​ពួក​យើង​ចង់​ឃើញ​នោះ​គឺ ការចរចារ​”​។​

​លោក​បញ្ជាក់ថា “​ពួក​យើង​ក៏​បាន​និយាយ​ផងដែរ​ថា រាល់​ជំរើស​ទាំងអស់​គឺ​ស្ថិតនៅ​លើ​តុ​ស្រាប់ ហើយ​គ្រប់​ជំរើស​ទាំងនោះ ត្រូវតែ​មាន​ជំរើស​យោធា ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ថា យើង​ស្ថិតនៅ​ជិត​ជំរើស​យោធា​​នោះទេ​”​។​

​នៅពេល​សួរ​ពី​កិច្ចចរចារ​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង លោក​បាន​ថ្លែងថា វា​គឺជា​ជំហាន​ឆ្ពោះ​ទៅកាន់​គោលដៅ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ​កិច្ចចរចារ​រវាង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង ត្រូវតែ​ជា​ជំហាន ដែល​​កូរ៉េខាងជើង​នឹង​ត្រូវ​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ការបោះបង់ចោល​នុយក្លេអ៊ែ​រ​។​

​សូម​បញ្ជាក់​ដែរ​ថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ ហាក់​មាន​ភាពស្ងប់ស្ងាត់ និង​ប្រសើរ​ជាមុន​បន្តិច​ក្រោយពេល កូរ៉េខាងជើង និង​កូរ៉េខាងត្បូង បាន​កំពុង​បន្ត​កិច្ចចរចារ​គ្នា​។​ អ្នក​តំណាង​ពិសេស​អា​មេ​រិកថា ការប្រើប្រាស់​ជំរើស​យោធា​ប្រឆាំង​ព្យុង​យ៉ាង ស្ថិតនៅ​ឆ្ងាយ​ណាស់​៕  សុភ័ក្ត្រ

spot_img
×