Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

TikTok គំរាម​ប្តឹង​អា​មេ​រិច បន្ទាប់ពី ដូ​ណា​ល់ ត្រាំ​ចេញ​បញ្ជា​មិន​ឲ្យ​ក្រុមហ៊ុន​រកស៊ី​ជាមួយ​ខ្លួន​

spot_img

​កម្មវិធី​វីដេអូ​ខ្លី​ដ៏​មាន​ប្រជាប្រិយភាព​របស់​ចិន TikTok បាន​ព្រមាន​ប្តឹង​អា​មេ​រិច បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដាក់​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិច​ទាំងអស់ ឈប់​រកស៊ី​ជាមួយនឹង​ខ្លួន​ទៀត ក្នុង​រយៈពេល ៤៥​ថ្ងៃ​ខាងមុខ​។​

​ក្រុមហ៊ុន​និយាយថា ខ្លួន​ពិតជា​មានការ​ភ្ញាក់ផ្អើល ចំពោះ​បទបញ្ជា​ប្រតិបត្តិ​របស់​ដូ​ណា​ល់ ត្រាំ​។​

TikTok និយាយថា​ខ្លួន​នឹង “​ស្វែងរក​មធ្យោបាយ​ទាំងអស់ ដើម្បី​ធានាថា និតិរដ្ឋ​មិនត្រូវ​បាន​គេបោះបង់​ចោល​ឡើយ​”​។​

​លោក ដូ​ណា​ល់ ត្រាំ​ក៏បាន​ចេញ​បញ្ជា​ស្រដៀង​គ្នា ប្រឆាំងនឹង​កម្មវិធី​ផ្ញើ​សារ WeChat របស់​ចិន​ផងដែរ​។​

​ក្រុមហ៊ុន​ម្ចាស់​របស់ WeChat ឈ្មោះ Tencent​បាន​និយាយថា “​ពួកយើង​កំពុង​ពិនិត្យមើល​បទបញ្ជា​នោះ ដើម្បី​ឲ្យ​យល់​វា​បាន​ពេញលេញ​”​។​

​សូមបញ្ជាក់ថា ការបញ្ជា​ក្រុមហ៊ុន​អា​មេ​រិច​ទាំងអស់ ឈប់​រកស៊ី​ជាមួយនឹង TikTok និង WeChat ដោយសារតែ​ការមិនទុកចិត្ត​លើ​កម្មវិធី​ចិន​ទាំងនោះ​។​

​លោក​ត្រាំ បាន​និយាយ​នៅក្នុង​បទបញ្ជា​ដូច្នេះ​ថា កម្មវិធី TikTok ប្រហែល​ត្រូវគេ​ប្រើប្រាស់​សម្រាប់​យុទ្ធនាការ​ព័ត៌មាន​មិន​ពិត ហើយ​អា​មេ​រិច​ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំងនឹង​ម្ចាស់​របស់ TikTok ដើម្បី​ការពារ​សន្តិសុខ​ជាតិ​របស់​ពួកយើង​។​

​លោក​ថ្លែង​ទៀតថា កម្មវិធី WeChat ចាប់យក​ព័ត៌មាន​ដោយ​ស្វ័យប្រវត្តិ​ពី​អ្នកប្រើប្រាស់​។ ការ​ប្រមូលយក​ទិន្នន័យ​នេះ​គំរាមកំហែង និង​អនុញ្ញាតិ​ឲ្យ​បក្សកុម្មុយនិស្ត​ចិន​ចូលដល់​ព័ត៌មាន​ផ្ទាល់ខ្លួន និង​កម្ម​សិ​ទិ្ធ​របស់​ប្រជាជន​អា​មេ​រិច​។​

​បញ្ជា​នោះ​នឹងធ្វើ​ការហាមឃាត់ WeChat ក្នុង​រយៈពេល ៤៥​ថ្ងៃ​ខាងមុខ​។​

​នៅ​សប្តាហ៍​នេះ លោក​ត្រាំ បាន​និយាយថា លោក​នឹង​គាំទ្រ​ការលក់​ប្រតិបត្តិការ​នៅ​អា​មេ​រិចរ​បស់ TikTok ទៅ​ឲ្យ​ក្រុមហ៊ុន Microsoft ប្រសិន​រដ្ឋាភិបាល​អា​មេ​រិច ទទួលបាន​ចំណែក​មួយចំនួនធំ​នៃ​ការលក់ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា លោក​នឹងធ្វើ​ការហាមឃាត់ TikTok នៅ​ថ្ងៃទី ១៥ ខែកញ្ញា​ខាងមុខ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×