Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ទៅបុក​គូទ​រថយន្ត​កុងតឺន័រ កំពុង​ឈប់​ជា​ជួរ បណ្តាលឱ្យ​រងរបួស​ធ្ងន់​បុរស​ម្នាក់ នៅ​ក្រុង​បាវិត​

spot_img

​ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​មិន​ប្រុងប្រយ័ត្ន ក៏បាន​ទៅបុក​គូទ​រថយន្ត​កុងតឺន័រ ដែល​កំពុង​ឈប់​ជា​ជួរ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ នៅ​ចន្លោះ​គឺ​ទ្បូ​ម៉ែត្រ​លេខ ១៦៦_១៦៧ ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើត​ទ្បើង​រវាង​រថយន្ត​កុងតឺន័រ​និង​ម៉ូតូ ក្នុងទិសដៅ​ស្របគ្នា​ពី​លិចទៅ​កើត​។ ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ផ្លាកលេខ​1B 5963 បើកបរ​ដោយ​ឈ្មោះ រស់ អូន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ជាងភ្លើង មាន​ទីលំនៅ ភូមិ​ខ្យា ឃុំ​ខ្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ បើក​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បុក​ប៉ះ​នឹង​រថយន្ត​កុងតឺន័រ ពណ៌​ទឹកក្រូច​ពាក់​ផ្លាកលេខ 5 1D 10175 បើកបរ​ដោយ​ឈ្មោះ អេង សុខ​លីន ភេទ​ប្រុស​អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ មាន​ទីលំនៅ ភូមិ​ក្រសាំង​ពុល ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ( បុក​ពី​ខាងក្រោយ​រថយន្ត​កំពុង​ឈប់​ជា​ជួរ ) បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ប្រភព​ដដែល​បាន​បន្តថា បច្ចុប្បន្ន អ្នករងរបួស​ត្រូវបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពន្លឺ​បូព៌ា ស្ថិតនៅ​ភូមិ​តា​បឹ​ប សង្កាត់​បាវិត ក្រុង​បាវិត​។ មូលហេតុ អ្នកបើកបរ​ម៉ូតូ​ប្រើប្រាស់​ល្បឿន​លឿន រីឯ​វត្ថុតាង​ទាំងពីរ​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖ វ៉ៃ​កូ​

 

 

spot_img
×