Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​ប្រព័ន្ធ​ភ្លើង ឆេះ​រថយន្ត​កាមរី​មួយគ្រឿង ផ្អើល​អ្នកស្រុក​ទាំងយប់ នៅក្នុង​បាវិត​

spot_img

​ខេត្តស្វាយរៀង​៖ រថយន្ត​មួយគ្រឿង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងយប់ ខណៈពេលដែល​កំពុងបើក​បរ បាន​បណ្តាលឱ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​រួម​នឹង​សមត្ថកិច្ច បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង មក​បាញ់​ទឹក​ពន្លត់ ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១​និង​១០​នាទី រំលងអធ្រាត្រ នៅលើ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​រថយន្ត​១​គ្រឿង​ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ផ្លាកលេខ​ភ្នំពេញ 2X-2578 ដែលជា​កម្មសិទ្ធិ​របស់​ឈ្មោះ​សេក សុខុន ភេទ​ប្រុស អាយុ​52​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ផែ​តេង ឡាយ ។

​ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​ហេតុការណ៍​ខាងលើនេះ កម្លាំងចម្រុះ​បាន​ជួយ​អន្តរាគមន៍ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ក្នុងនោះ​រថយន្ត​កងរាជអាវុតហត្ថ​ក្រុង​បាវិត​១​គ្រឿង រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២​ឡាន​។ រថយន្ត​រង​ការ​ខូ​ត​ខាត​ទាំងស្រុង តែ មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស និង មិន​ប៉ះ​ពល់​ដល់​ទ្រព្យសម្បត្តិ​អ្នកដទៃ​ឡើយ ហើយ​មូលហេតុ បណ្តាលមកពី​ឆ្លង​ប្រព័ន្ធ​ភ្លើង​៕​ដោយ​៖​វ៉ៃ​កូ


spot_img
×