Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្វេក​ណាស់​! ទឹកចិត្ត​ឪពុក ទើប​មកពី​រត់​ម៉ូតូឌុប ដើម្បី​ផ្តល់​កម្លាំងចិត្ត​កូនស្រី​ស៊ូៗ កុំ​ចុះចាញ់​ជំងឺ​ក្នុង​មន្ទីរពេទ្យ ធ្វើ​ឲ្យ​គ្រប់គ្នា​ឃើញ​ហើយ​ទប់ទឹក​ភ្នែក​ពុំបាន​! (​វីដេអូ​)

spot_img

​ទឹកចិត្ត​ដ៏​ធំធេង​របស់​លោកពូ​ជា​ឪពុក​ម្នាក់ បាន​កំពុង​ឆក់យក​បេះដូង​បងប្អូន​មហាជន ស្ទើរតែ​ទប់ទឹក​ភ្នែក​ពុំបាន​គ្រប់ៗ​គ្នា នៅពេលដែល​បានឃើញ​ទិដ្ឋភាព​ការបង្ហាញ​ក្តីបារម្ភ និង​ក្តី​ស្រឡាញ់​របស់គាត់ ឲ្យ​កូនស្រី​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ដ៏​ធ្ងន់ធ្ងរ បែក​លំពែង កាត់​ពោះវៀន និង​វះកាត់​ដុំ​គីស តស៊ូ​កុំ​ចុះចាញ់​នឹង​ព្រហ្ម​លិខិត បើទោះជា​ឪពុក​ពុំមាន​ជីវភាព​ធូរធារ​ត្រឹមតែ​ជា​អ្នករត់ម៉ូតូឌុប​ប៉ុណ្ណោះ​ក្តី​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ZN SkinCare បាន​បង្ហោះ​ពី​រូបភាព​ក៏​កម្សត់​សែន​ក្តុកក្តួល និង​អំពាវនាវ​ដល់​សប្បុរស​ជន​មេត្តាជួយ​ឧបត្ថម្ភ​ដល់​ពួកគាត់​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​ពុក​ម៉ែ​បងប្អូន​មេត្តាជួយ​គាត់​ផង ឥឡូវ​គាត់​កំពុង​សម្រាក​ព្យាបាល គាត់​មា​ជំងឺ​បែក​លំពែង កាត់​ពោះវៀន នឹង​វះ​ដុំ​គីស ហើយ​ពុក​គាត់​ជា​អ្នករត់ម៉ូតូឌុប 081606868 ABA SREN VUTHA 001107217» ។​

​ក្រោយពី​បានឃើញ​បែបនេះ មាន​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បាន​សម្តែង​នូវ​ក្តី​អាណិតអាសូរ និង​ស្រក់​ទឹកភ្នែក​សឹង​គ្រប់ៗ​គ្នា ។ ក្នុងនោះ បងប្អូន​មួយចំនួន ក៏បាន​ឧបត្ថម្ភ​នូវ​ថវិកា​ផ្ទាល់ខ្លួន​តិចក្តី ច្រើនក្តី ទៅតាម​សទ្ធា​ជ្រះថ្លា ដែល​ពួកគាត់​អាច​ចែករំលែក​បាន​៕ ដោយ​៖ លឹម ហុង​

spot_img
×