Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកភ្លៀង​ធ្លាក់​យ៉ាងគំហុក ហូរ​កាត់ផ្តាច់​ផ្លូវ​ទៅ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ថ្ម​ក្រាល ក្នុងស្រុក​ទឹកផុស​

spot_img

​កំពង់ឆ្នាំង ៖ ផ្លូវលំ​មួយ​ខ្សែ ដែល​ត​ភ្ជាប់​ទៅ​រមណីយដ្ឋាន​ទេសចរណ៍​ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិតនៅ​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវ​ទឹកភ្លៀង​ធ្លាក់​យ៉ាងគំហុក​ពី​ខាងលើ ហូរ​ច្រោះ​ផ្តាច់​ទាំងស្រុង​តែម្តង នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០​។ នៅពេលនេះ ប្រជាពលរដ្ឋ មិនអាច​ធ្វើដំណើរ​បាន​ទេ នៅពេលនេះ ។ នេះ​បើតាម​ការជូនដំណឹង នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋបាល​ស្រុក​ទឹកផុស​។​

​រដ្ឋបាល​ស្រុក​ទឹកផុស បាន​ឲ្យ​ដឹងថា ផ្លូវ​ដែល​ត្រូវបាន​កាត់ផ្តាច់​ដោយ​ទឹកភ្លៀង​នេះ ស្ថិតនៅត្រង់​ចំណុច​អូរ​តា​ប៉ោង ដោយ​ទឹកបាន​ហូ​ច្រោះ​ដាច់​ផ្លូវ​ប្រវែង​ប្រមាណ​ជិត​៥​ម៉ែត្រ បន្ទាប់ពី​ភ្លៀង​យ៉ាងខ្លាំង​នៅ​តំបន់​នោះ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​។

​នៅពេលនេះ គណៈកម្មការ​ស​មហគម​ន៍ និង​អាជ្ញាធរ​មូលដ្ឋាន កំពុងតែ​ញាប់ដៃ​ញាប់ជើង ធ្វើការ​ជួសជុល​ផ្លូវ ដែល​កំពុង​ដាច់​នេះ​ឡើងវិញ​ហើយ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​នេះ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×