Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំឡើង​ឧបករណ៍​ការពារ​រន្ទះ​បាញ់ នៅតាម​រមណីយដ្ឋាន​សំខាន់ៗ ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បី​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​

spot_img

​ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​រៀបចំ​ដំឡើង​ឧបករណ៍​ការពារ​រន្ទះ​បាញ់​នៅតាម​រមណីយដ្ឋាន​សំខាន់ៗ​ក្នុង​ខេត្ត កំពង់ឆ្នាំង ដើម្បី​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​។​

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០​នេះ ក្រុមការងារ​មន្ទីរ​ទេស​ចរណ៍​ខេត្ត រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ដំឡើង​ឧបករណ៍​ការពារ​រន្ទះ​បាញ់ នៅ​ទីតាំង​រមណីយដ្ឋាន Green Farm ស្ថិត​ក្នុងភូមិ​ក្រាំង​ស្គារ​ត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស​។​

​ជំហាន​បន្ត គឺ​នឹង​ដំឡើង​នៅ​តំបន់​ទឹកធ្លាក់​ស្រែអំពិល ទឹកធ្លាក់​ថ្ម​ក្រាល ទឹកធ្លាក់​អន្លង់​ស្លាយ និង​ទីតាំង​មួយចំនួនទៀត​ក្នុង​ខេត្តកំពង់ឆ្នាំង ៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×