Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​

spot_img

​ភ្នំពេញ​÷​បុរស​ម្នាក់​បាន​បើករ​ថយ​ស៊េរី​ទំនើប​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅបុក​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់ និង​សំណាង​ហើយ​ដែល​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ កំពុងធ្វើដំណើរ​តាម​ដងផ្លូវ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១២​និង​១៥​នាទី​យប់​ឈានចូល​ថ្ងៃទី ៩ ខែសីហា​ឆ្នាំ ២០២០ ត្រង់ចំណុច​ស្តុ​ប​ទំនប់ទឹក​តាម​បណ្តោយ​ផ្លូវ ២៧១ សង្កាត់​បឹងទំពុន​ទី ១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត masda ពណ៌​ស​ស៊េរី​ទំនើប​ពាក់​ផ្លាកលេខ​ភ្នំពេញ 2BI 44 22​ធ្វើដំណើ​ក្នុងទិសដៅ​ពី​លិច​នៅ​កើត​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​បួង​ចង្កូត​ជ្រុល​ទៅបុក​នឹង​ថ្ម​ទ្រូងផ្លូវ​បាក់​អស់​១ កង់ និង​រង​ការខូចខាត​រថយន្ត​បាក់​កង់​ខាងមុខ ។​

​បញ្ជាក់​ក្នុង​ហេតុការណ៍​ក្រៅ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មិន​បង្ក​របួស​ដល់​ភាគី​ខាង​ម្ចាស់​រថយន្ត​ទេ​និង​មិនមាន​ប៉ះពាល់​ដល់​ភាគី​ដែល​កំពុងតែ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​នេះ​ទេ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​ក៏​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​និង​យក​រថយន្តស្ទូច​មក​ស្ទូច​យកទៅ​ស្នងការ​ក្រុង​
​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​


spot_img
×