Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ជិះ​ម៉ូតូ​អក​ហ្សឺ ទៅ​ប៉ះ​ជាមួយនឹង​កុងតឺន័រ​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ខ្លួនឯង​

spot_img

​ភ្នំពេញ​÷​យុវជន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​បន្ទា​ប់​ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​វ៉ា​ជែង​អក​ហ្សឺ ជ្រុល​ទៅ​ប៉ះ​នឹង​កុងតឺន័រ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នៅ​នឹង​ថ្នល់​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៩ និង​៣០​នាទី​យប់ ទី​៨ ខែសីហា ឆ្នាំ​២០២០
​ត្រង់ចំណុច​មុខកា​រ៉ា​ស់​សាំង សូគីម៉ិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ដែល​មិន​ចាំ​ផ្លាកលេខ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ គេ​បានឃើញ​យុវជន​ម្នាក់ទៀត​ជិះ​ម៉ូតូ ហុងដា ឌ្រី​ម​សង់ ២០១៩ សេ ១២៥​ពណ៌​ខ្មៅ ដែល​ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 1F 5090 ធ្វើដំណើរ​ក្នុងទិសដៅ​ស្រប​ទិស​ពីក្រោយ​រថយន្ត​កុងតឺន័រ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ស្រាប់តែ​មក​ជិត​ដល់​ចំណុចកើតហេតុ​ក៏បាន​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ទៀត​ដែល​មិន​ចាំ​ម៉ាក ក៏​អក​ហ្សឺ ទៅ​ប៉ះ​និង​កុងតឺន័រ​បណ្តាល​ឲ្យ​ខ្ទាត​ប្រហែល​៥ ម៉ែត្រ បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ​។​

​សព​ដែល​ស្លាប់​មានឈ្មោះ​ជឿន សីហា អាយុ ២២ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ចោមចៅ មាន​ស្រុកកំណើត​ក្នុងភូមិ សា​អង់ ឃុំ​ព្រះ​ស្និទ្ធ ស្រុក​រលា​ផ្អៀ​រ ខេត្តកំពង់ឆ្នាំង​។​

​រីឯ​រថយន្ត​និង​តៃកុង​រត់គេចខ្លួន​បាត់ស្រមោល​ ​ហើយ​សមត្ថកិច្ច​កំពង់តែ​ស្រាវជ្រាវ​បន្ថែម​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ផ្លូវគោក ឲ្យ​ចុះមក​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ​ដើម្បី​ប្រគល់​សាកសព ជូន​ទៅដល់​ក្រុមគ្រួសា​យកទៅ​ស្រុកកំណើត ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា មេ​ត​

spot_img
×