Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ជនជាតិ​ចិន ២២​នាក់ ស្នាក់នៅ​ខុសច្បាប់​នៅ​សណ្ឋាគារ​មណ្ឌលគិរី និង​កំ​ព្យូ​ទ័​រ ទូរស័ព្ទ​ជិត​២០០​គ្រឿង​

spot_img

​ភ្នំពេញ​៖ ជនជាតិ​ចិន ចំនួន ២២​នាក់ ក្នុងនោះ​មាន​ចំនួន​១៩​នាក់ គ្មាន​លិខិតឆ្លងដែន បាន​ចូលមក​ស្នាក់នៅ​កម្ពុជា ដោយ​ខុសច្បាប់​សណ្ឋាគារ​មួយកន្លែង ក្នុង​ខេត្តមណ្ឌលគិរី ត្រូវបាន​សមត្ថកិច្ច​ជំនាញ ចុះ​ឆែកឆេរ​រក​កុំព្យូទ័រ​៤០​គ្រឿង ស៊ីម​ទូរស័ព្ទ​មិនទាន់​ប្រើ (​មិត្ត​ហ្វូ​ន ១២០) (​សែ​ល​ខាត ០៨) (​មិនមាន​ឡូ​ហ្កូ​៤៤) ទូរស័ព្ទដៃ ចំនួន ១៣៥​គ្រឿង និង​បញ្ជូន​ពួកគេ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី នៅវេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៨ ខែសីហា ២០២០​។​

​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ផែនការ​ងារ​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ ផែន​ការងារ​សន្តិសុខ និង​កម្លាំង​អធិការដ្ឋាន នគរបាល​ក្រុង​សែន​មនោ​រម្យ ដឹកនាំ​ដោយ​លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ធ្វើការ​ឆែកឆេរ​សណ្ឋាគា​រ​មណ្ឌលគិរី ស្ថិតក្នុង​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ដែល​ជនជាតិ​ចិន​បាន​ជួល​។​

​កម្លាំង​សមត្ថកិច្ច បាន​រកឃើញ​ជនជាតិ​ចិន​ចំនួន ២២​នាក់ ក្នុងនោះ​មាន​លិខិតឆ្លងដែន​ចំនួន ៣​នាក់ និង គ្មាន​លិខិតឆ្លងដែន​ចំនួន ១៩​នាក់ និង​ដកហូត​វត្ថុតាង​រួមមាន​៖ កុំព្យូទ័រ​លើ​តុ ចំនួន ៣៤​គ្រឿង Laptop យួរដៃ​ចំនួន ៦​គ្រឿង​
USB Flash Drive ចំនួន ០៩​គ្រឿង ស៊ីម​ទូរស័ព្ទ​មិនទាន់​ប្រើ (​មិត្ត​ហ្វូ​ន ១២០) (​សែ​ល​ខាត ០៨) (​មិនមាន​ឡូ​ហ្កូ ៤៤)
​ក្តារ​ចុច​កុំព្យូទ័រ ចំនួន ២៣​គ្រឿង រ៉ូឡូ​ភ្លើង ចំនួន ១៥​គ្រឿង ដុំ Wifi ចំនួន ៧​គ្រឿង ឆ្នាំង​សាក​ទូរស័ព្ទ​មួយចំនួន ទូរស័ព្ទដៃ ចំនួន ១៣៥​គ្រឿង (​ថ្មី​មិនទាន់​ប្រើ ៨​គ្រឿង កំពុង​ប្រើ ១២៧​គ្រឿង​) ប្រាក់ ៤៤៥​ដុល្លារ​អាមេរិក​។ ជនជាតិ​ចិន​ទាំង ២២​នាក់ និង​សម្ភារ ត្រូវ​សមត្ថកិច្ច​ជំនាញ យក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×