Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃច័ន្ទ ទី ១០ ​ខែសីហា ​ឆ្នាំ​ ២០២០

spot_img

ឆ្នាំជូត

​​​​​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​រាំងស្ទះ និង​ងាយ​មានរឿង​រាវ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​។

ជំនួញ ៖ ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​ស្រវា​ចាប់​តែ​អា​ធំ​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​សៅហ្មង​បន្តិច ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានដែរ​ពុំនោះ​បញ្ហា​ពិតជា​រត់​ចូល​ជាក់​ជាពុំខាន​។

ជំនួញ ៖ ​​ពេលនេះ​អ្វីដែល​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​កុំ​គប្បី​ធ្វើ​អ្វីដែល​ជាការ​អួតអាង​ពេក​ពីព្រោះ​ក្រុមមនុស្ស​គេ​មិន​សប្បាយចិត្ត​ទេ​ប្រយ័ត្ន​គេ​ស្អប់​នាំ​ទទួលផល​លំបាក​មកវិញ​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​លោកអ្នក​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច ។​

ស្នេហា ៖ ប្រុស​ស្រី​មិនមាន​អ្វី​ប្រែប្រួល​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាពសុខដុមរមនា​ដូច​សព្វមួយដង​៕

ឆ្នាំខាល

​​​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរ​កិច្ចការងារ​សំខាន់​ឬ​កិច្ចការ​ធំដុំ​ណាមួយ​។

ជំនួញ ៖​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ក្នុងពេល​នេះដែរ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំថោះ​

​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​​ ​​​​ក្នុងថ្ងៃនេះ​បើ​មាន​បញ្ហា​ប៉ះទង្គិច​ក៏​តែង​ផ្តល់​ផល​ល្អ​និង​ទទួលជោគជ័យ​មួយចំនួន​ត្រឡប់មកវិញ​ផង​។​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខដុម និង​កំពុង​កើត​វាលកាល​ត្រជាក់ត្រជុំ​ណាស់ដែរ​។​

ជំនួញ ៖ ​​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​នឹង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំរោង​

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​មិន​ថា​ការងារ​តូចធំ​ទេ​គឺ​តែង​ជួប​បញ្ហា​រាំងស្ទះ​ច្រើន​ដូចនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។

ជំនួញ ៖ ​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ការជួញដូរ​ទាំង​ធំ​ទាំង​មធ្យម​ឬ​ការរកស៊ី​កំប៉ិកកំប៉ុក​ក្តី​មាន​ការហូរចូល​នូវ​ផល​កម្រៃ​សន្សឹមៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដែរ​។​

ស្នេហា ៖ ប្រុស​ស្រី​ត្រូវ​ចេះ​ស្រុះស្រួល​មូលមតិ​គ្នា​ដោយ​មិនត្រូវ​ប្រឆាំង​គ្នាច្រើន​ឡើយ​បើ​ពុំនោះ​កើត​មានតែ​រឿង​រាវ​រកាំរកូស​ប៉ុណ្ណោះ​៕

ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​ក្នុងថ្ងៃនេះ​បើ​មាន​បញ្ហា​ប៉ះទង្គិច​ក៏​តែង​ផ្តល់​ផល​ល្អ​និង​ទទួលជោគជ័យ​មួយចំនួន​ត្រឡប់មកវិញ​ផង​។​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខដុម និង​កំពុង​កើត​វាលកាល​ត្រជាក់ត្រជុំ​ណាស់ដែរ​។

ជំនួញ ៖ ​​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​នឹង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំមមី​

​​​​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​សៅហ្មង​បន្តិច ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានដែរ​ពុំនោះ​បញ្ហា​ពិតជា​រត់​ចូល​ជាក់​ជាពុំខាន​។

ជំនួញ ៖ ក្នុង​ពេលនេះ​អ្វីដែល​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​កុំ​គប្បី​ធ្វើ​អ្វីដែល​ជាការ​អួតអាង​ពេក​ពីព្រោះ​ក្រុមមនុស្ស​គេ​មិន​សប្បាយចិត្ត​ទេ​ប្រយ័ត្ន​គេ​ស្អប់​នាំ​ទទួលផល​លំបាក​មកវិញ​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​លោកអ្នក​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច ។​

ស្នេហា ៖ ​ប្រុស​ស្រី​មិនមាន​អ្វី​ប្រែប្រួល​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាពសុខដុមរមនា​ដូច​សព្វមួយដង​៕

​ឆ្នាំមមែ​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនទាន់​ល្អប្រសើរ​នៅឡើយ​ទេ ពីព្រោះ​មាន​ឧបទ្រព​មិនល្អ​នៅ​យាយី​នៅឡើយ​។

ជំនួញ ៖ ​​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​ហើយ​៕

ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា​បញ្ញា​ឈ្លាសវៃ និង​ធ្វើ​អ្វី​​ក៏​តែង​ជឿនលឿន​ទៅមុខ​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​ធ្វើ​អ្វី​តែងមាន​ភ្លើង​សញ្ញា​ពណ៌​បៃតង​រង់ចាំ​ជានិច្ច​។

ជំនួញ  ​​ លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​គួរសម​ដែរ​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍​បំផុត​៕

ឆ្នាំរកា​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ ​​​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​អាច​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​

ជំនួញ ៖ លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​និង​ចិញ្ចឹម​គ្រួសារ​ដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផងដែរ​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ឬ​មានការ​ចូលដល់​ចាស់ទុំ​ផងដែរ​៕

​ឆ្នាំច​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ព្រោះថា​ផល​មិនល្អ​នោះ​ក៏​តែងមាន​ចំពោះមុខ​ច្រើន​។

ជំនួញ ៖ ​​មិនមាន​អ្វី​លេចធ្លោ​គួរឱ្យកត់សម្គាល់​ទ្បើ​យ​គឺ​ប្រាក់ចំណូល​អាច​រកបាន​ត្រឹម​មួយ​ទប់ទល់​តែ​ការ​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះតែ​សម្តី​ប៉ប៉ាច់ប៉ប៉ោច​ឬ​ការ​ឌឺដង​ពាក្យសម្តី​ឥត​បានការ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​លុបបំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ដែល​មិន​សម​ហេតុផល​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំកុរ​

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​អាច​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។

ជំនួញ ៖ ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​និង​ចិញ្ចឹម​គ្រួសារ​ដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផងដែរ​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ឬ​មានការ​ចូលដល់​ចាស់ទុំ​ផងដែរ​៕

spot_img
×