ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការផ្ដល់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត មណ្ឌលផ្ដល់សេវាប័ណ្ណបេីកបរយានយន្តនៅផ្សារទំនេីបAEON1 និងផ្សារទំនេីបAEON2 ក្នុងថ្ងៃឈប់សម្រាកការងារ នៅថ្ងៃ១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការផ្តល់សេវាសាធារណៈវិស័យ ដឹកជញ្ជូនផ្លូវគោក ក្នុងថ្ងៃឈប់សម្រាកការងារ នៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០។
យោងអនុក្រឹត្យលេខ ១០១ អនក្រ.បក ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការអនុញ្ញាតឱ្យ មន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារនៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូន ដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ការផ្តល់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកនៅ តាមបណ្តាអង្គភាពផ្តល់សេវារួមមាន៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី ខេត្ត មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត មណ្ឌលផ្តល់សេវាបណ្ណបើកបរយានយន្ត នៅផ្សារទំនើបAEON1 និងផ្សារទំនើបAEON2 នឹងត្រូវផ្អាកដំណើរការចំពោះការផ្តល់សេវា ដោយគិត ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ ចំពោះមណ្ឌលផ្តល់សេវាប័ណ្ណបើកបរ យានយន្ត នៅផ្សារទំនើបAEON1 ផ្សារទំនើបAEON2 និងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត និងបើកឱ្យដំណើរការផ្តល់សេវាជាធម្មតាវិញចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ និងគ្រប់អង្គភាពផ្តល់សេវាសាធារណៈរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន មេត្តាជ្រាបជាព័ត៌មាន ៕ ដោយ៖កូឡាប