Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់​ពិធីបួងសួង និង​និមន្ត​ព្រះសង្ឃ​ជាង ៥៥០ អង្គ បិណ្ឌ​បាត្រ​នៅ​ប្រាសាទបន្ទាយឆ្មារ ដើម្បី​សេចក្តីសុខ​ចម្រើន​

spot_img

បន្ទាយមានជ័យ ៖ ពលរដ្ឋ​ជា​អ្នក​មាន​ជំនឿរ​ជាង​១​ម៉ឺន​នាក់ បាន​ចូលរួម​ពិធីបួងសួង​និង​និមន្ត​ព្រះសង្ឃ​ជាង​៥៥០​អង្គ​បិណ្ឌ​បាត្រ​នា​ឱកាស​បុណ្យ​មាឃបូជា នៅ​ប្រាសាទបន្ទាយឆ្មារ ដើម្បី​សេចក្តីសុខ​សន្តិភាព សេចក្តី​ចម្រុងចម្រើន​តទៅ​ទៀត​នៅ​ខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

ពិធី​នោះ​បាន​ធ្វើឡើង​ពី​រសៀល​ថ្ងៃ​ទី​៣១​មករា រហូត​ដល់​ថ្ងៃ​ត្រង់​ថ្ងៃទី ១​កុម្ភះ​ឆ្នាំ​២០១៨ កន្លង​មក​ក្រោម​ការ​រៀប​ចំ​និង​ឧបត្ថម្ភ​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ រដ្ឋបាល​ស្រុក ឃុំ មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អ្នកតំណាងរាស្ត្រ ក្រុមការងារ​របស់​លោក​ជំទាវ​ឧកញ៉ា ម៉ៅ ម៉ា​ល័យ និង​សហគមន៍​ទេសចរណ៍​ប្រាសាទ​បន្ទាយឆ្មារ​។​

លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោកស្រី​ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​ប្រតិភូ​ភរិយា​ថ្នាក់ដឹកនាំ , លោក អ្នក​សមាជិក​សភា​ទាំង​២ សមាជិក​រាជរដ្ឋាភិបាល លោក​សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​និង​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ស្រុក អភិបាលរង​ខេត្ត អភិបាលស្រុក មន្ត្រីរាជការ​ស៊ីវិល​កងកម្លាំង ពុទ្ធបរិស័ទ ជាង​១​ម៉ឺន​នាក់​ចូលរួម ។

​ពី​ធី​បួងសួង​ក៏​សុំ​លាងជម្រះ​បាបកម្ម អំពើអាក្រក់ អកុសល​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​កន្លងមក ។​ហើយ​សុំ​ឧបទ្រពចង្រៃ និង​សត្រូវ អមិត្ត​ជិត​ឆ្ងាយ​ដែល​តាម​យាយី​អោយ​វិនាស​បាត់​រលត់​ទៅ​។​

ថ្ងៃទី​១​កុម្ភៈ លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន លោក​អភិបាលខេត្ត​និង​មន្ត្រី​អ្នក​មុខ អ្នក​ការ ពុទ្ធបរិស័ទ​បាន​ធ្វើ​ពិធីសែនព្រេន​បួងសួង​នៅ​ថែវ​នៃ​ប្រាសាទបន្ទាយឆ្មារ បាន​ធ្វើ​បទ​នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​ធ្វើ​សត្តប្បករណ​អភិធម្ម បង្សុកូល និង​និមន្ត​ព្រះសង្ឃ​ចំនួន​៥៥៤​អង្គ​មក​ពី​គ្រប់​ស្រុក​ក្រុង​នៃ​ខេត្ត​បន្ទាយមានជ័យ​និង​មួយចំនួន​មក​ពី​ក្រុងភ្នំពេញ និមន្ត​គោចរ​បិណ្ឌ​បាត្រ​ចង្ហាន់ និង​ទទួល​ទេយ្យទាន​ពី​មន្ត្រី​និង​ពុទ្ធបរិស័ទ​ដ៏​ច្រើន​កុះករ​។​

នា​ឱកាស​នោះ លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​អាចារ្យ​មង្គល​ដឹកនាំ​ពិធី​បាន​ថ្លែងថា​: ពិធីបួងសួង​និង​ពី​ធី​បិណ្ឌ​បាត្រ​ក្នុង​បុណ្យមាឃបូជា​នោះ​គឺ​ដើម្បី​រំលឹក​គុណ ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ រួម​ទាំង​ព្រះមហា​វីរ​:​ក្រ​ត្រ​ជ័យវរ្ម័ន​ទី​៧ និង​ព្រះមហាក្សត្រី ព្រះរាជបុត្រ​ស្រិ​ន្ទ្រ​កុមារ​:​និង​សេនា ចំពោះ​បុព្វបុរស វីរបុរស យុទ្ធជន​នារី ប្រជាពលរដ្ឋ​ដែល​បាន​បុជាជីវិត​ក្នុង​ហុ​ព្វ​ហេតុ​ការពារ​ជាតិ​មាតុភូមិ​និង​ប្រជាជន​កម្ពុជា​។​

ក៏​សូម បួងសួង​ចំពោះ​ព្រះ​បារមី​ដ៏​សក្តិ​សិទ្ធិ​ទាំងអស់ ពិសេស​បារមី​ប្រាសាទ​បន្ទាយឆ្មារ និង​ប្រាសាទ​ជុំវិញ​នោះ សូម​ប្រោស​ប្រទាន​ពរ​សព្វ​សារធុ​ការពរជ័យ​និង​ផ្តល់​សេចក្តីសុខ សេចក្តីចម្រើន​សម្រាប់​ប្រទេសជាតិ ក៏ដូចជា​ខេត្ត​បន្ទាយមានជ័យ​និង​ប្រជាពលរដ្ឋ​ជា​រៀង​រហូត​ត​ទៅ​ទៀត​។​

ចុង​ក្រោយ​លោក​ស្រី លោក​និង​មន្ត្រី​ថ្នាក់ដឹកនាំ​បាន​ចែក​អំណៅយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​នាក់​ផងដែរ​៕​ ដោយ ៖ បន្ទាយ​

spot_img
×