Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្ស៊ូ​វិ​ន​ទូ​ស ទោះ​ឈ្នះ លី​យ៉ុង ក៏​នៅតែ​ធ្លាក់​

spot_img

​ហ្ស៊ូ​វិ​ន​ទូ​ស បាន​យកឈ្នះ លី​យ៉ុង ក្នុងផ្ទះ​ខ្លួនឯង​នាទី​ក្រុង ទូ​រី​ន ក្នុង​ជើង​ទី​ពីរ​លទ្ធផល ២-១ តែ​វា​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​ក្រុម​ជើងឯក​លី​គ​កំពូល អ៊ីតាលី ៣៦​សម័យកាល​នេះ​ក្នុងការ​ធ្វើដំណើរ​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ វា​ជាការ​ធ្លាក់​ចេញ ដោយ​មិន​អស់ចិត្ត​របស់​ក្រុម​ដែលមាន​រហស្សនាម​ថា (​ស្ត្រី​វ័យ​ចំណាស់​ឬ​ក្រុម​ស ខ្មៅ​និង​មាន​រហ័ស​នាម​មួយទៀត​ដែល​ដាក់ឈ្មោះ​ដោយ​ក្រុម​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​គឺ ក្រុ​មេសេះ​បង្កង់​)​។​

​ក្រុម​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារ​រី មើល​ទៅលេង​មិនល្អ​ទាល់តែសោះ​លើកលែងតែ គ្រី​ស្ទា​ន​ណូ រ៉ូ​ណា​ល់ ដែល​មើលទៅ​ស្វាហាប់​និង​ស្រែក​ឃ្លាន​ជ័យជម្នះ​បំផុត តែ​យ៉ាងណាមិញ​វា​មិន​គ្រប់គ្រាន់​ឡើយ​បើ​ល្អ​តែ​១​នាក់​២​នាក់​នោះ ខុសពី​ក្រុម លី​យ៉ុង ដែល​មើលទៅ​ស្វាហាប់ ប្រឹងប្រែង យកចិត្តទុកដាក់​និង​ចង់​ឈ្នះ​ការប្រកួត​សម្រាប់​ក្រុម​ទាំងមូល តែ​យ៉ាងណាក៏ដោយ​ក៏ លី​យ៉ុង នៅតែ​ចាញ់ ក្រុម សេះបង្កង់ ហ្ស៊ូ​វិ​ន​ទូ​ស ១​ទល់នឹង​២​ដដែល​។
​បើ​យើង​ក្រឡេក​ទៅ​មើល​លទ្ធផល​កាលពី​ជើង​ទីមួយ​ដែល​ធ្វើឡើង​នៅ​ទីក្រុង លី​យ៉ុង ប្រទេស​បារាំង​វិញ ក្រុម​ដែលមាន​រហស្សនាម​ថា ឡេស៍ ហ្គុ​ន​ណេ​ស៍​ឬ ដឹ​ឃី​ដ បាន​យកឈ្នះ ហ្ស៊ូ​វិ​ន​ទូ​ស​ក្នុង​លទ្ធផល​១-០ ដូច្នេះ​បើ​សរុប​ទាំង​២​ជើង​ស្មើគ្នា​២​ទល់នឹង​២ តែ​ដោយ​គិត​តាម​រូបមន្ត Away-Goal ក្រុម​បារាំង​មួយ​នេះ​បាន​ឡើងទៅ​វគ្គ​ក្រុម​ចុងក្រោយ ដោយសារ​ស៊ុត​ចូល​ក្រៅ​ទឹកដី​បាន​មួយ​គ្រាប់ ដែល​វា​ល្មម​គ្រប់គ្រាន់​ក្នុងការ​បញ្ជូន​ក្រុម​មួយ​នេះ​ទៅ​ប៉ះ​នឹង​ក្រុម ទូកក្តោង មែន​ស៊ី​ធី​។

​សូមបញ្ជាក់ថា បាល់​២​គ្រាប់​ដែល ហ្ស៊ូ​វិ​ន​ទូ​ស រកបាន​គឺ​នៅ​នាទី​ទី​៤៣ ជា​ស៊ុត​ប៉េ​ណា​ល់​ទី​របស់ រ៉ូ​ណា​ល់​ដូ​និង​នៅ​នាទី​ទី​៦០ រ៉ូ​ណា​ល់​ដូ ដដែល​បាន​ស៊ុត​ចូល​គ្រាប់​ទី​ពីរ ចំណែក​ក្រុម​ភ្ញៀវ​ស៊ុត​ចូល​នាំមុខ​ម្ចាស់ផ្ទះ​មុន​តាំងពី​នាទី​ទី​១២​ម្ល៉េះ ដោយ​កីឡាករ​សញ្ជាតិ ហូ​ល្លង់ មេ​ម​ហ្វី​ស ដេ​ផៃ​៕ ដោយ​៖ វិច្ឆិកា​

spot_img
×