Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នកមាន​បុណ្យ បា​សេ​ឡូ​ណា ឈ្នះ ណា​ប៉ូ​លី ៣-១

spot_img

​នៅ​កីឡដ្ឋាន​ដែល​គ្មាន​អ្នកគាំទ្រ នូ​ខាំ នាទី​ក្រុង​បា​សេ​ឡូ​ណា​ប្រទេស អេ​ស្ប៉ា​ញ ក្រុម​យក្ស​នៅ​តំបន់​កាតា​ឡាន់ អេ​ហ្វ​ស៊ី បា​សេ​ឡូ​ណា បាន​ទម្លាក់​ក្រុម​មកពី អ៊ីតាលី យ៉ាង​ងាយស្រួល​ក្នុ​លទ្ធផល​៣​ទល់នឹង​១ ម្ចាស់ផ្ទះ​បាន​ស៊ុត​នាំ​មុខមុន​ដោយ​ខ្សែការពារ ខ្លេ​ម៉​ង់ ឡេង​លេ​ត នៅ​នាទី​ទី​១០ គ្រាប់​ទី​ពីរ​ដោយ លី​យ៉ូ​នែ​ល ម៉េ​ស​ស៊ី នាទី​២៣​និង​គ្រាប់​ទី​៣​ស៊ុត​ប៉េ​ណា​ល់​ទី​ដោយ ល្វី​ស ស្វ័​រ៉េ​ស ហើយ​ក្រុម​ភ្ញៀវ ណា​ប៉ូ​លី សង​បាន​មួយ​គ្រាប់​វិញ​ផងដែរ​នៅ​នាទី​ទី​៤៥​ជាការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ ឡូ​រិ​ន​ហ្សូ អ៊ី​ន​ស៊ិ​ញ​ញ៉េ ក្រោយ​កញ្ចែ​បញ្ចប់​ការប្រកួត បា​សេ​ឡូ​ណា យកឈ្នះ​ក្នុង​លទ្ធផល ៣-១ តែបើ​សរុប​ទាំងពីរ​ជើង​វិញ បា​សេ ៤ ណា​ប៉ូ​លី ២ ដោយសារ​ជើង​ទីមួយ ស្មើគ្នា​១-១ ដូច្នេះហើយ​ក្រុ​អ្នកមាន​បុណ្យ អេ​ហ្វ​ស៊ី បា​សេ​ឡូ​ណា នឹង​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្តទៀត​៕
​ដោយ​៖ វិច្ឆិកា​

spot_img
×