Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា អំពាវនាវ​ដល់​កងទ័ព បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ថែទាំ​សុខភាព​ឱ្យបាន​ល្អ កុំឱ្យ​ឆ្លង​ជំងឺ​ផ្សេងៗ ក្នុង​រដូវវស្សា​នេះ​

spot_img

​ភ្នំពេញ​៖ ខណៈ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​អំពាវនាវ​ដល់​កងទ័ព ជាពិសេស​កងទ័ព ដែល​ឈរជើង​នៅតាម​បណ្តោយ​ព្រំដែន តំបន់​ដាច់ស្រយាល ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ថែទាំ​សុខភាព ឱ្យបាន​ល្អ ។​

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា​៖ «​សូម​បងប្អូន​កងទ័ព បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ថែទាំ​សុខភាព ឱ្យបាន​ល្អ និង​ការពារ កុំឱ្យ​ឆ្លង​ជំងឺ​ផ្សេងៗ ក្នុង​រដូវវស្សា​នេះ ជាពិសេស​បងប្អូន​កង​ទ័ព ដែល​កំពុង​ឈរជើង នៅតាម​បណ្តោយ​ព្រំដែន បណ្តា​កោះ និង​តំបន់​ដាច់ស្រយាល​នានា ដោយហេតុថា មួយរយៈ​ចុងក្រោយ​នេះ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់​ច្រើនលើកច្រើនសារ​»៕
​ដោយ​៖​កូ​ឡាប​

spot_img
×