Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​៣​នាក់​ទៀត និង​ព្យាបាល​ជាសះស្បើយ​២​នាក់​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល សេចក្តីប្រកាស​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ក្រសួង​បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​៣​នាក់​ទៀត ជា​ករណី​នាំចូល​ពី​ប្រទេស​ឥណ្ឌូណេស៊ី និង​ព្យាបាល​ឱ្យ​ជាសះស្បើយ​២​នាក់​ផង​។​

​រហូតដល់​ម៉ោង ៨​និង​០០ ព្រឹក ថ្ងៃទី ១០ សីហា ២០២០ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ៣​នាក់ (​ករណី​នាំចូល​ពី​ណ្ឌូ​ណេ​ស៊ី ជនជាតិខ្មែរ​ទាំង​៣​នាក់ ក្រោយ​ធ្វើតេស្ត​លើក​ទី​៤ នៅ​ថ្ងៃទី​១៣​នៃ​ច​ត្តា​ឡី​ស័ក​នៅ​ពេទ្យ​ខេត្ត​ត្បូងឃ្មុំ​) ដូច្នេះ​ចំនួន​សរុប ២៥១​នាក់ ជាសះស្បើយ​ចំនួន ២​នាក់ (​ជនជាតិខ្មែរ​ទាំងអស់​) ដូច្នេះ​ចំនួន​សម្រាក​នៅ​ពេទ្យ ៣២​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន ២១៩​នាក់ និង ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​

​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩ ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។​
​យើង​បានធ្វើ​តេស្ត​ចំនួន 72886 ស្មើនឹង 4390 ក្នុង​១​លាន នាក់​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន បានឱ្យដឹងថា អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​៣​នាក់​ថ្មី​នេះ​រួមមាន​៖ បុរស​អាយុ ២៦​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​១ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ បុរស​អាយុ ២៦​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​៥ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ បុរស​អាយុ ២៣​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ គួរ​កត់សម្គាល់ថា បុរស​ទាំង​៣​នាក់​នេះ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​តាម​ជើងហោះហើរ​មក ដល់​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។ ពួកគេ​ត្រូវបាន​បញ្ជូន​ឱ្យមក​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ ហើយ​ត្រូវបាន​ធ្វើតេស្ត​លើក​ទី​៤ ដែលជា​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពួកគាត់ ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​វីដ​១៩​។ បច្ចុប្បន្ន អ្នកជំងឺ​ទាំង​៣​នាក់​នេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ព្រះ​នរោត្តម​សីហនុ​ត្បូងឃ្មុំ នៃ​ខេត្ត​ត្បូងឃ្មុំ​។​

​ដោយឡែក​អ្នក​ដែល​ព្យាបាល​ឱ្យ​ជាសះស្បើយ​រួមមាន​៖ បុរស​អាយុ ២៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​បុរី​ឈូក​វ៉ា​២ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​, បុរស​អាយុ ៣២​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ បុរស​ទាំងពីរ​នាក់​ខាងលើ ជា​អ្នកធ្វើដំណើរ​តាម​ជើងហោះហើរ​មកពី​ប្រទេស​រុស្ស៊ី ដែល​បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី​មក​កម្ពុជា ត្រូវបាន​ព្យាបាល​ជា​ស្បើយ និង​ទទួល​ពី​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​ចាក់អង្រែ​៕ ដោយ​៖​កូ​ឡាប​


spot_img
×