Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆែ​ល​ស៊ី ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​

spot_img

​បាយ​យើ​ន​មុយ​និ​ច បាន​យកឈ្នះ តោ​ខៀវ ឆែ​ល​ស៊ី ក្នុងផ្ទះ​ខ្លួនឯង​នា​កីឡដ្ឋាន អាឡៃ​អាន់​ហ្ស៍ អា​រ៉េ​ណា នៅ​ទីក្រុង មុយ​និ​ច ប្រទេស អាល្លឺម៉ង់ ដោយ​លទ្ធផល ៤​ទល់នឹង​១​។ កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ ប៉ូឡូញ រ៉ូ​ប៊ើ​ត ឡេ​វ៉ាន់​ដូ​ស្គី បាន​ស៊ុត​ប៉េ​ណា​ល់​ទី​គ្រាប់​បើកឆាក​ឲ្យ​ម្ចាស់ផ្ទះ​នៅ​នាទី​ទី​១០ គ្រាប់​ទី​ពីរ​រកបាន​ដោយ​ខ្សែបម្រើ​សញ្ជាតិ ក្រូ​អាត អ៊ី​វ៉ាន់ ពែរ​រី​សិច នៅ​នាទី​២៤ ក្រុម​ភ្ញៀវ ឆែ​ល​ស៊ី រកបាន​១​គ្រាប់​សង​វិញ​នានា​ទី​ទី​៤៤ គ្រាប់​ទី​បី​របស់ បាយ​យើ​ន រកបាន​ដោយ​កីឡាករ​អា​ហ្ស​ង់​ទីន កូ​រង់​ទីន តូ​លី​សូ​និង​គ្រាប់​ទី​បួន​ស៊ុត​បញ្ចូល​ទី​ដោយ ឡេ​វ៉ាន់​ដូ​ស្គី ហើយ​វា​ក៏​ជា​គ្រាប់​ទី​ពីរ​របស់គាត់​ផងដែរ​សម្រាប់​ការប្រកួត​នេះ​។

​បើ​ស​រុល​ទ្ធ​ផល​ទាំងពីរ​ជើង​យើង​ឃើញថា ក្រុម​ពណ៌​ក្រហម ឬ តារា​ទិសទក្សិណ បាយ​យើ​ន​មុយ​និ​ច យកឈ្នះ តោ​ខៀវ ឆែ​ល​ស៊ី ៧​ទល់​១ ដូចនេះ បាយ​យើ​ន នឹង​ប៉ះ​ជាមួយ ក្រុម​អ្នកមាន​បុណ្យ អេ​ហ្វ​ស៊ី បារ​សេ​ឡូ​ណា នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ថ្ងៃទី ១៥​សីហា​ឆ្នាំ​២០២០​ខាងមុខនេះ​៕
​ដោយ​៖ វិច្ឆិកា​

spot_img
×