Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីជន​ជាតិខ្មែរ​ជា​កងទ័ព​មួក​ខៀវ វី​ជ្ជ​មាន​វីរុស​កូ​វីដ​-១៩ រស់នៅក្នុង​ឃុំ សិត្បូ ត្រូវយក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី​ន បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ស្ត្រីជន​ជាតិខ្មែរ ដែលជា​កងទ័ព​មួក​ខៀវ ដែលមាន​វី​ជ្ជ​មាន​វីរុស​កូ​វីដ​-១៩ រស់នៅក្នុង​ឃុំ សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្ន​ត្រូវ​ក្រសួងសុខាភិបាល​យក​ស្ត្រី​រូបនេះ ទៅ​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព ខ្មែរ​-​សូ​វៀត​ហើយ​។​

​លោកជំទាវ បានបញ្ជាក់​ទៀតថា តាម​ការសាកសួរ​ផ្ទាល់​ស្ត្រី​ដែលមាន​វីរុស​កូ​វីដ​-១៩​របស់​មន្ត្រី​ជំនាញ​សុខាភិបាល​បាន​ឲ្យ​ដឹងថា នៅមុន​ពេលដែល​ស្ត្រី​រូបនេះ មិនទាន់​ទៅធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ ស្ត្រី​រូបនេះ គាត់​មិនបាន​ដើរទៅ​ទីណា​ទេ គឺ​គាត់​សម្រាក​នៅក្នុង​ផ្ទះ ដែលមាន​សមាជិកគ្រួសា​រ​ចំនួន​៤​នាក់​ផ្សេងទៀត ហើយ​ក្នុងការ​ស្នាក់នៅ​ក្នុងផ្ទះ ស្ត្រី​រូបនេះ មិនបាន​ប៉ះពាល់​ផ្ទាល់ ឬ ប្រាស្រ័យ​ទាក់ទង​ជាមួយ​សមាជិកគ្រួសារ​ទាំ​ង​៤​នាក់​នេះឡើយ​។​

​លោក​អ៊ុំ ឡេង ចៅសង្កាត់​សិត្បូ ថ្ងៃទី ១០ ខែសីហា ឆ្នាំ​២០២០ បាន​រាយការណ៍​ជូន​រដ្ឋបាល​ក្រុង​តាខ្មៅ​ថា កម្មវត្ថុ សូម​ជូន​របាយការណ៍​ស្តីពី​ករណី​វិជ្ជមាន​កូ​វ័យ ១៩ លើ​ស្ត្រីជន​ជាតិខ្មែរ​ជា​កងទ័ព មួក​ខៀវ​ដែលមាន វិជ្ជមាន​៨ ១៩ ។ តប​តាម​កម្មវត្ថុ​ខាង​បើ​ខ្ញុំ​មាន​កិត្តិយស​សូម​គោរព​ជម្រាបជូន​លោក​អភិបាល​មេត្តា​ជ្រាបថា ករ​ណ៏​ស្ត្រី​មាន ផ្ទុក​វិជ្ជមាន​កូ​វីដ​១៩​ខាងលើ បានមក​ដល់ផ្ទះ​នៅ​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ នា​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០២០ ហើយ ពេលមកដល់ ផ្ទះ ឈ្មោះ​ខាងលើ​បានធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ និង​ចែក​ប្រាក់​ដល់​ក្មេងៗ ព្រមទាំង​បានធ្វើ​ចង្ហាន់​ទៅ ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ជម្ពូ​ព្រឹក​ថែមទៀត ។ បន្ទាប់មក​សា​ម៉ី​ខ្លួន​មាន​អាការ​ក្តៅខ្លួន ក៏បាន​ឲ្យ​ពេទ្យ​នៅ​ជិត​ផ្ទះ ចាក់​ថ្នាំ និង​សង្ស័យ ដោយ​ជំងឺ​មិន​ធូរស្រាល​សា​ម៉ី​ខ្លួន​ក៏បាន​ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ ១៩ នៅ​មន្ទីរពេទ្យ​ជ័យ​ជំ​នេះ តែ​លទ្ធផល​អវិជ្ជមាន​ទៀត ពេទ្យ​ក៏​ឲ្យ​សា​ម៉ី​ខ្លួន​ត្រឡប់មកផ្ទះ​វិញ លុះ​ពីរ​ថ្ងៃក្រោយ​ដោយមាន​អាការ​ក្តៅខ្លួន​ខ្លាំង និង​មាន​ហៀរ​សំបោ​ទើប​ទៅធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ម្តងទៀត ហើយ​លទ្ធផល​វិជ្ជមាន ។​

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្មណ៍​ខ្លាំង ដោយ​អ្នកជំងឺ​បាន​ប៉ះពា​លំ​ជាមួយ​អ្នកជិតខាង​ជាច្រើន​។​

​បើតាម​របាយការណ៍ បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០ នៅ​វិទ្យាល័យ​ហ៊ុន សែន តាខ្មៅ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ករណី​ឆ្លង​កូ​វីដ​១៩ ម្នាក់​ឈ្មោះ​សោម លាង​អី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ ទាហាន​មួក​ខៀវ និង​មាន​បងប្អូន​៧​នាក់ ឪពុក​ឈ្មោះ​សោម ជាង អាយុ​៥៧​ឆ្នាំ ម្តាយ​ឈ្មោះ​ម៉ែន វណ្ណា​អាយុ​៥៨​ឆ្នាំ និង​បងប្អូន រួមមាន 1/ ណា​រី ភេទ​ប្រុស អាយុ​32​ឆ្នាំ 2/​សោម ម៉េង​ហុង ភេទ​ប្រុស អាយុ​29​ឆ្នាំ 3/​សោម លាង​អី ភេទ​ស្រី អាយុ​27​ឆ្នាំ អ្នក​ឆ្លង 4/​សោម លេង​ហាក់ ភេទ​ប្រុស អាយុ​26​ឆ្នាំ 5/​សោម លេង​លាង ភេទ​ប្រុស អាយុ​23​ឆ្នាំ 6/​សោម សេង​ហៀ​ង ភេទ​ស្រី អាយុ​22​ឆ្នាំ 7/​សោម មាន​ចាយ ភេទ​ប្រុស អាយុ​19​ឆ្នាំ ក្មួយ​ចំនួន​3​នាក់ បងថ្លៃ​2​នាក់​។​

​នៅក្នុង​បញ្ជី​ឈ្មោះ​មាន​ចំនួន​១៣​នាក់ និង​អ្នក​ឆ្លង​ម្នាក់ទៀត​១៤​នាក់ មក​ពិនិត្យ​រក​វីរុស​កូ​វីដ​១៩ បាន​ចំនួន​៩​នាក់​។​
​ពួកគាត់​រស់នៅ​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ​។ ​ឈ្មោះ​សោម លាង​អី ជា​អ្នក​ឆ្លង​កូ​វីដ​១៩ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្ស៊ី កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​៕ ដោយ​៖​កូ​ឡាប​

spot_img
×