Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តសៀមរាប​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ក្នុង​ថ្ងៃ​សង​ឈប់សំរាក​ដ៏​ធំ​ខាងមុខ សម្រាក​សៀមរាប​

spot_img

​សៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​មន្ទីរ អង្គភាព​និង​អ្នកពាក់ព័ន្ធ​ដើម្បី​ពិភាក្សា​លើ​ការងារ​មួយចំនួន​ស្ដីពី​ការរៀបចំ​កម្មវិធី «​សម្រាក​សៀមរាប​» ក្នុង​ថ្ងៃ​សង​ឈប់សម្រាក​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​សុវត្ថិភាព និង​ជា​ឱកាស បង្ហើប​ឲ្យ​មានការ​វិនិយោគ​រួមគ្នា​រវាង​វិស័យ​សុខាភិបាល​និង​វិស័យសេដ្ឋកិច្ច ក្នុងស្ថានភាព​នៃ​វិបត្តិ​កូ​វីដ​១៩​។​

​ឯកឧត្តម អភិបាលខេត្ត​បាន​ថ្លែងថា​ខេត្តសៀមរាប​បាន​នឹង​កំពុង​ត្រៀមខ្លួន​បណ្តើរៗ​ហើយ ក្នុង​ការទទួល​ភ្ញៀវទេសច​រ​ក្នុងឱកាស​ឈប់សម្រាក​ធំ​ខាងមុខនេះ (​ពីថ្ងៃ​ទី​១៧ ដល់ ២១ ខែសីហា ឆ្នាំ​២០២០) ហើយ​អាជ្ញាធរខេត្ត​ក៏បាន​រៀបចំ​កម្មវិធី​ជាច្រើន​កន្លែង​ក្នុង​ការទទួល​ភ្ញៀវទេសច​រ​មក​កម្សាន្ត​។

​ជាមួយគ្នានេះ ឯកឧត្តម ក៏បាន​បន្ថែមថា​យើង​មិន​ត្រឹមតែ​រៀបចំ​សោភ័ណភាព និង​កន្លែង​កម្សាន្ត​នោះទេ ភោជនីយដ្ឋាន សណ្ឋាគារ និង​ផ្ទះសំណាក់​មួយចំនួន​ក៏បាន​ត្រៀម​សម្រាប់​ភ្ញៀវទេសចរ​ផងដែរ ដោយ​កន្លែង​ទាំងនេះ យើង​មាន​ជន​បង្គោល​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​សម្រាប់​អនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​សង្គម ក្នុងការ​បម្រើសេវា​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ក្នុងអំឡុង​វិ​ប​ត្ត​ជំងឺ​កូ​វីដ​១៩ ឱ្យស្រប​ទៅតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្តម ក៏បាន​បន្ថែមថា សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង មកលេង​ខេត្តសៀមរាប សូម​មានការ​ទទួលខុសត្រូវ​ខ្ពស់ ដោយ​កុំ​ភ្លេច​ត្រៀម​យក​ពាក់​ម៉ាស ឬ​ក្រ​ម៉ា កុំ​ភ្លេច​ជែ​ល ឬ​អាល់កុល​លាងដៃ (​យើង​បាន​ត្រៀម សាប៊ូ​លាងដៃ​ជូន​នៅតាម​ទីសាធារណ​ផងដែរ​) កុំ​ភ្លេច​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​ចូលរួម​ការពារ​ការ​រាល​ត្បា​តនៃ​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា​ណា​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បាន​បង្ហាញ​នូវ​សេចក្តីព្រាង​កម្មវិធី​មួយចំនួន​ជាអាទិ៍ ៖១.​កម្មវិធី​សាសនា បួងសួង​សុំ​សេចក្តីសុខ​២.​កម្មវិធី​ពិព័រណ៍ បន្លែ​ផ្លែឈើ កសិផល ផលិតផល ក្រុង​-​ស្រុក​ទាំង​១២ ៣.​កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប ៤.​ផ្សារ​ទឹក ៥.​ផាប់​ស្ទ្រី​ត ៦.​កម្មវិធី​ជិះ​កង់ ៧.​កម្មវិធី​ជិះទូក​កម្សាន្ត ៨.​កម្មវិធី​កីឡា​វាយ​កូន​ហ្គោល ៩.​កម្មវិធី​ដើរ​ព្រៃ ចង្ក្រាន​រយ ភ្នំ​គូលែន ១០.​ផ្ទាំងទស្សនីយភាព​សិល្បៈ​៕
​ដោយ​៖CEN

 

spot_img
×