Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីផ្សារ​ជួល​អគារ​ការិយាល័យ​នៅ​កម្ពុជា បន្ត​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​

spot_img

​ភ្នំពេញ​៖ ការព្យាករណ៍​របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia បាន​បង្ហាញថា ទីផ្សារ​ការិយាល័យ​សម្រាប់​ជួល​បាន​ធ្លាក់ចុះ នៅ​ឆ្នាំ​២០២០​នេះ ស្រប​ពេលដែល​អត្រា​នៃ​ការជួល​ការិយាល័យ​របស់​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​ទ្រឹង​ចាប់តាំងពី​ត្រីមាស​ទី​១​ឆ្នាំ​២០២០​មក​ម្លេះ​។​

​ការព្យាករណ៍​នេះ បានលើកឡើង​ទៀតថា ចរន្ត​ទីផ្សារ​នៃ​ការជួល​អគារ​សម្រាប់​ប​ម្រើ​ជា​ការិយាល័យ របស់​ក្រុមហ៊ុន​បានចាប់ផ្តើម​ធ្លាក់ចុះ​ចាប់តាំងពី​ត្រីមាស​ទី​២​នៅ​ឆ្នាំនេះ ជាពិសេស​ចាប់តាំងពី​ខែឧសភា​ឆ្នាំ​២០២០​នេះ រហូតមកដល់​បច្ចុប្បន្ន​ផ្ទាល់​តែម្តង ហើយក៏​រំពឹងថា អាច​នឹង​បន្ត​ធ្លាក់ចុះ​បន្តទៀត​រហូតដល់​ដំណាច់ឆ្នាំ​២០២០​នេះ​ផងដែរ​។​

​អ្នកជំនាញ​អះអាងថា វិ​បិ​ត្ត​នៃ​ជំងឺ​កូ​វីដ ១៩ ជាស​កល បានធ្វើ​វិស័យ​ជាច្រើន​បាន​ធ្លាក់ចុះ ក្នុងនោះ​ក៏​រួមមាន​វិស័យ​អចលនទ្រព្យ​មួយចំណែក​ផងដែរ​។ សម្រាប់​ស្ថានភាព ការិយាល័យ​លក់​/​ជួល​រួច របាយការណ៍​នេះ បានឱ្យដឹងថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ បានធ្វើឱ្យ​ចំនួន​អ្នកកាន់កា​ន់ (​កំពុង​ជួល ឬ​ទិញ​) ការិយាល័យ មានការ​ធ្លាក់ចុះ​បន្តិច ហើយ​នៅ​ទ្រឹង​ត្រឹម​ត្រីមាស​ទី​១​ឆ្នាំនេះ ពោលគឺ​ប្រមាណ​តែ តិចជាង ១% ប៉ុណ្ណោះ បើ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​និង​ឆ្នាំមុន​។​

​ទោះយ៉ាងណា​ក្ដី អត្រា​នេះ ត្រូវបាន​គេ​ព្យាករ​ថា នឹងមាន​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់ ក្នុង​អត្រា​មួយ​យ៉ាង​លឿន​នៃ​ឆ្នាំ ២០២០ ដោយសារ​ការពន្យារ​គ​ម្រោ​ង​មួយចំនួន និង​ដោយសារ​ការធ្លាក់ចុះ​ទំនុកចិត្ត​វិនិយោគ​ដោយសារ​ស្ថានភាព​ប៉ះពាល់​ពី​មេរោគ​។ ទោះយ៉ាងណា​នេះ​ក្តី ចាប់ពី​ខែ​នេះ​ទៅ ចំនួន​អ្នក​ចំណូល​មក​ជួល ឬ​ទិញ​ការិយាល័យ​ថ្មី អាច​នឹង​បន្ត​ថយចុះ ដែល​នឹង​ជំ​រុញឱ្យ​ម្ចាស់​អគារ ចង់​ឬ​មិន​ចង់ នឹងត្រូវ​បង្ខំចិត្ត​បញ្ចុះតម្លៃ​បន្តទៀត​។​

​យោងតាម​របាយការណ៍​ដដែល​នេះ មិនមាន​ការបញ្ចប់​ការសាងសង់ ឬ​ការបើក​លក់​ការិយាល័យ​ថ្មី នោះទេ ទាំង​ប្រភេទ​មណ្ឌល​ពាណិជ្ជកម្ម​កណ្តាល និង​អគារ​ការិយាល័យ​ប្រភេទ​សម្រាប់​កម្មសិទ្ធិ​ជនបរទេស ( Strata-title ) ក្នុងអំឡុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០​នេះ​។​

​គួរ​បញ្ជាក់ថា ស្រប​ពេលដែល​តម្រូវកា​រ​ការិយាល័យ​សម្រាប់​ជួល​បាន​ធ្លាក់ចុះ​នោះ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​មួយចំនួន​បាន​អះអាងថា វា​នឹង​ធ្វើឱ្យ​ម្ចាស់​អាគារ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា មាន​ផែនការ​បញ្ចុះតម្លៃ​ជួល ឬ​កម្មវិធី​លើកទឹកចិត្ត​ផ្សេងៗ​ដើម្បី​អាច​រក្សាបាន​ចំណែក​ទីផ្សារ​មួយ​សមស្រប​។
​ហើយ​ស្របពេល​ជាមួយគ្នានេះ ដើម្បី​រក្សាបាន​ស្ថេរភាព​ចំណែក​ទីផ្សារ​ការិយាល័យ​សម្រាប់​ជួល របាយការណ៍​វិភាគ​ពី​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ព្យាករណ៍​ថា ភាពសមស្រប​ទាល់តែ​ម្ចាស់​អាគារ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អាគារ​សម្រាប់​ជួល​បញ្ចុះតម្លៃ​ជួល​ដល់​អតិថិជន​រប​ស់​ខ្លួន​ក្នុង​រង្វង់​ចាប់ពី ៣០-៥០​ភាគរយ រហូតដល់​វិបត្តិ​ជំងឺ​កូ​វីដ​១៩​មាន​ភាពស្ងប់ស្ងាត់​ទៅវិញ និង​ស្ថានភាព​សេដ្ឋកិច្ច​ចាប់ផ្តើម​ល្អ​រើប​ឡើងវិញ​ជា​បន្តបន្ទាប់​៕
​ដោយ​៖CEN


spot_img
×