Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ខឹងសម្បារ​យ៉ាងខ្លាំង ក្រោយ​មន្ត្រីជាន់ខ្ពស់​អា​មេ​រិច ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​តៃវ៉ាន់​

spot_img

សមាជិក​គណៈរដ្ឋមន្ត្រី​អា​មេ​រិច​បាន​ជួប​ជាមួយនឹង​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​ការជួបប្រជុំ​កម្រិត​ខ្ពស់​នេះ ទំនង​ធ្វើ​ឲ្យ​ចិន​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អា​មេ​រិច និង​ចិន​កាន់តែ​ល្អក់កករ​។​

​រដ្ឋមន្ត្រីក្រសួង​សេវាកម្ម​ប្រជាជន និង​សុខាភិបាល​អា​មេ​រិច លោក Alex Azar គឺជា​អ្នកនយោបាយ​អា​មេ​រិច​ជាន់​ខ្ពស់បំផុត ដែល​បានធ្វើ​កិច្ចប្រជុំ​នៅ​កោះ​តៃវ៉ាន់ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​កោះ​តៃវ៉ាន់ គឺជា​រដ្ឋ​ឯករាជ្យ ប៉ុន្តែ​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់ខ្លួន និង​ប្តេជ្ញា​រួបរួម​ជាមួយគ្នា​វិញ​នៅពេល​អនាគត​។​

​ចិន​ជំរុញ​ឲ្យ​អា​មេ​រិច​គោរព​នូវ​អ្វីដែល​ខ្លួន​ហៅថា “​គោលនយោបាយ​ចិន​តែមួយ​”​។​

“​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​រាល់​ទំនាក់ទំនង​ផ្លូវការ​រវាង​អា​មេ​រិច និង​តៃវ៉ាន់​”​។ នេះ​បើតាម​ការ​ថ្លែង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅពេល​មានការ​ប្រកាស​កាល​ពីស​ប្តា​ហ៍​មុន​នូវ​ដំណើរ​ទស្សនកិច្ច របស់​មន្ត្រីជាន់ខ្ពស់​អា​មេ​រិច​ទៅកាន់​កោះ​តៃវ៉ាន់​។​

“​ពួកយើង​សូម​ទទួល​អា​មេ​រិច …​កុំ​ឲ្យ​បញ្ជូន​សញ្ញា​ណាមួយ​ខុស​ទៅកាន់​ធាតុ​ឯករាជ្យ​របស់​តៃវ៉ាន់ ដើម្បី​ចៀសវាង​ការបំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង​ចិន និង​អា​មេ​រិច​”​។​

​លោក Alex Azar ដែល​បានធ្វើ​ដំណើរ​ដល់​តៃវ៉ាន់​មួយថ្ងៃ​មុនពេល​ជួបពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី Tsai Ing-wen បាន​និយាយថា មាន​ប្រធានបទ ៣​សម្រាប់​ដំណើរ​ទស្សនៈកិច្ច​នោះ​។​

​លោក​និយាយថា “​ប្រធានបទ​ទី ១​គឺ​ដើម្បី​ទទួលស្គាល់​តៃវ៉ាន់​ជា​សង្គម​ប្រជាធិបតេយ្យ និង​បើកចំហរ​”​។​

“​ទី ២​គឺ​ដើម្បី​បញ្ជាក់​ជាថ្មី​ថា តៃវ៉ាន់​ជា​ដៃគូ និង​មិត្តភក្តិ​រយៈពេល​វែង​រប​ស់អា​មេ​រិច​”​។​

“​ទី ៣​គឺ​ដើម្បី​កត់សម្គាល់ថា តៃវ៉ាន់​សម​នឹង​ទទួលស្គាល់​ជា​មេដឹកនាំ​សុខភាព​ពិភពលោក ដែលមាន​កំណត់ត្រា​ល្អប្រសើរ​ក្នុងការ​ចូលរួមចំណែក​ដល់​សុខភាព​ពិភពលោក​”​។​

​ទោះបី​អា​មេ​រិច​មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយនឹង​តៃវ៉ាន់ ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់​ឆ្នាំ ១៩៧៩ អនុញ្ញាតិ​ឲ្យ​អា​មេ​រិច​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ និង​ប្តេជ្ញា​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​តៃវ៉ាន់​។​

​កោះ​តៃវ៉ាន់ ដែលមាន​ប្រជាជន​ជាង ២៣​លាន​នាក់ មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ត្រឹមតែ ៤៨០​ករណី​ប៉ុណ្ណោះ និង​មាន​អ្នកស្លាប់​ត្រឹម ៧​នាក់​។​

​តៃវ៉ាន់​បាន​លុបចោល​ការហោះហើរ​មកពី​ទីក្រុង​វូ​ហាន កាលពី​ថ្ងៃទី ២៣ ខែមករា ដោយ​តៃវ៉ាន់​ហាក់​ដឹង​មុន​ពី​វីរុស ដែល​នឹង​អាច​ឆ្លង​រាតត្បាត​ខ្លាំង​។​

​តៃវ៉ាន់ មិនមែនជា​សមាជិករ​បស់​អង្គការ​សុខភាព​ពិភពលោក​ឡើយ ពីព្រោះ​វា​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​ចិន ឬ​អា​មេ​រិច​។​

​កាលពី​ថ្ងៃទី ៣១ ខែធ្នូ រដ្ឋាភិបាល​តៃវ៉ាន់​បាន​ស្នើសុំ​ព័ត៌មាន​បន្ថែម​អំពី​វីរុស ពី​អង្គការ​សុខភាព​ពិភពលោក ប៉ុន្តែ​ខ្លួន​និយាយថា ខ្លួន​មិនបាន​ទទួល​ការឆ្លើយតប​ឡើយ​៕​

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×