Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សង​គ្រោះថ្នាក់ គុហា​ស្រាប់​រកឃើញ​ក្រពើ​ដែល​មាន​លក្ខណៈ​ប្រែប្រួល​ដ៏​ចម្លែក​

spot_img

ក្រពើ​អាហ្វ្រិក ១ ហ្វូង​ដែល​រស់នៅ​ក្នុង​រូងភ្នំ​ងងឹត​មួយ បាន​ប្រែ​ពណ៌​ទៅជា​ទឹកក្រូច ហើយ​ស៊ី​ប្រចៀវ​ជា​អាហារ​។​

រូបភាព គំរូ​ក្រពើ​ពណ៌​ទឹកក្រូច ១០​ក្បាល ត្រូវបាន​រកឃើញ​ដោយ​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​គុហា​។​

​យោង​តាម​សារព័ត៌មាន Daily Mail អ្នក​បុរាណ​វិទូ Richard Oslisly បាន​រកឃើញ​ក្រពើ​តឿ​ជា​លើកដំបូង ពេល​ចូល​ទៅក្នុង​រូង​ភ្នំ Abanda នៅ Gabon កាលពី​ឆ្នាំ 2008 ដើម្បី​រក​មើល​ដាន​នៃ​មនុស្ស​សម័យ​បុរេប្រវត្តិ​។​

​និយាយបាន​ថា វា​ជា​ប្រភេទ​សត្វ​ដែល​ហ្សែ​ន​មាន​ការប្រែប្រួល ហើយ​អាហារ​របស់​ពួក​គេ​វា​ក៏​ផ្សេង​ដែរ​។ ពោល​គឺ​វា វិវឌ្ឍន៍​នីយកម្ម សម្រប​ខ្លួន​នឹង​ជីវភាព​ក្រោម​ដី​។​

​ពីរ​ឆ្នាំ​ក្រោយមក Oslisly បាន​ត្រលប់​មក​ជាមួយ​អ្នកវិទ្យាសាស្ត្រ​ខាង​រូង​ភ្នំ Olivier Testa និង​អ្នកជំនាញ​ខាង​ក្រពើ Matthew Shirley ។​

​ពួកគេ​បាន​ចាប់​ក្រពើ​លើកដំបូង ហើយ​បាន​យក​វា​ចេញមកក្រៅ​។ ក្រុម​នេះ​មាន​ការភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ក្រពើ​មិន​មាន​ពណ៌​ប្រផេះ​ដូច​ធម្មតា ប៉ុន្តែ​បែរជា​មាន​ពណ៌​ទឹកក្រូច​ទៅវិញ​។​

​រហូតមកដល់​ពេលនេះ ក្រុម​ការងារ​បាន​រក​ឃើញ​ក្រពើ​ប្រហែល 30 ក្បាល នៅក្នុង​ល្អាង ហើយ​ក្នុងនោះ​មាន​ក្រពើ 10 ក្បាល​មាន​ពណ៌ “​ទឹកក្រូច​” ក៏​នៅ​មាន​មួយចំនួនទៀត​ពុំ​ទាន់​រកឃើញ​។​

រូបរាង​របស់​ក្រពើ ពណ៌​ក្រពើ គឺ​ខុស​គ្នា​ពី​អម្បូរ​ក្រពើ​តឿ អាហ្វ្រិក​។​

​ក្រុម​អ្នកស្រាវជ្រាវ​ជឿថា ក្រពើ​ពុំទាន់​ពេញវ័យ អាច​ចូល​ទៅក្នុង​ប្រព័ន្ធ​គុហា​តាមរយៈ​ផ្លូវ​រាប់មិនអស់ ប៉ុន្ដែ​នៅពេលដែល​ឈាន​ទៅ​ដល់​ទំហំ​ធំ​ពេញវ័យ ពួក​វា​ត្រូវ​ចំណាយពេល​ពេញ​មួយ​ថ្ងៃ​ស្ថិតក្នុង​ភាព​ងងឹត​។​

​លោក Oslisly បាន​និយាយថា “​ទីនោះ​ពុំ​ខុសប្លែក​ពី គុក​ឃុំខ្លួន​ពួក​វា​ទេ​។ ពួក​វា​ត្រូវ​ស៊ី​ប្រចៀវ និង​ទាំង​ចង្រិត​ទុំ​លើ​ជញ្ជាំង​ភ្នំ ដើម្បី​រស់​” ។​

​យូរ ៗ ទៅ​ក្រពើ​ចាស់ៗ​ចាប់ផ្តើម​ប្រែ​ពណ៌​ទឹកក្រូច​។ អ្នកស្រាវជ្រាវ​បាន​សន្មត​ថា ការផ្លាស់ប្តូរ​ពណ៌​គឺ​ដោយសារ​តែ​ក្រពើ​ចំណាយ​ពេល​ច្រើន​ក្នុងការ​ត្រាំ​ទឹក​មាន​ជាតិ អាល់​កា​ឡាំង និង​លាមក​ប្រចៀ​វ ធ្វើឱ្យ​ស្បែក​របស់​ពួកគេ​ត្រូវ​ចម្រុះ​ពណ៌​បែបនេះ​។​

​ក្រុម​របស់ Oslisly បាន​អះអាង​ថា ក្រពើ​រស់នៅ​រូងភ្នំ ដោយ​ហេតុផល​ជា​ច្រើន រួម​ទាំង​ប្រភព​អាហារ​មាន​ស្ថេរភាព​និង​ទីជម្រក​សុវត្ថិភាព​។ Oslisly និង​សហការី​របស់​គាត់​កំពុង​ធ្វើការ ដើម្បី​បង្វែរ​តំបន់​នេះ​ទៅ​ជា​ជម្រក​សត្វព្រៃ​អភិរក្ស​ការពារ​ក្រពើ​ពណ៌​ទឹកក្រូច​៕ អាគ្នេយ៍​

spot_img
×