Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិច​ច្រឡំ​ចង់​សាក ញ៉ាំ​អត់​កើត​ទេ​ណា៎​! កំពូល​ស្នាដៃ​គំនូរ 3D លើ​ដងខ្លួន​មនុស្ស ឃើញ​ហើយ​ញាក់សាច់​ទ្រី​តៗ​

spot_img

​អតីត​គ្រូបង្រៀន និង​ជា​អ្នក​ផាត់មុខ​ម្នាក់ នាង Mimi Choi ជនជាតិ​កាណាដា បានធ្វើឱ្យ​ផ្ទុះ​កក្រើក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​តែម្តង កាលពី ៣ ឆ្នាំមុន ជាមួយនឹង​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​នាង​។​

​នៅពេលនោះ Mimi បាន​ប្រើ​មុខ​របស់​នាង ដើម្បី​បង្កើត​ការ​បំភាន់​ភ្នែក​អ្នកមើល ពី​រូបភាព​ផ្សេងៗ​ដែល​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ស្រឡាំងកាំង​។​

​ដោយ​ប្រើ​ថ្នាំលាប​រាងកាយ ជាមួយនឹង​ទេពកោសល្យ​ពី​កំណើត​ផង​នោះ Mimi បានប្រែក្លាយ​រាងកាយ​ឱ្យទៅជា​រូបភាព​ស្នាដៃ​សិល្បៈ​គ្រប់​ប្រភេទ ដែល​ធ្វើឱ្យ​មនុស្ស​ជុំវិញ​ពិភពលោក​ចាប់អារម្មណ៍ ដោយ​នៅលើ​គណនី​បណ្តាញ​សង្គម Instagram របស់​នាង មាន​អ្នកតាមដាន​រហូត​ជាង ១ លាន​នាក់​ឯណោះ​។​

​ក្រៅពី​បង្កើត​រូបគំនូរ​លក្ខណៈ 3D នៅលើ​ផ្ទៃមុខ Mimi ក៏បាន​ផ្លាស់ប្តូរ​ស្នាដៃ​សិល្បៈ​គំនូរ​ដែលមាន​ភាពស្មុគស្មាញ​ដ៏​រន្ធត់ៗ​នៅលើ​ដៃ និង​ជើង​របស់​នាង​៕ ដោយ​៖ លឹម ហុង​

spot_img
×