Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ត្រូវ​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ទី​បំផុត​ទៅ គ្រូពេទ្យ​ម្នាក់ បំរើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​តែងតាំង​ជា អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នា​សាលាខេត្ត​ព្រះសីហនុ​។​

​លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ដែល​ទើប​ទទួលបាន​ការតែងតាំង​ជា អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​ថ្មី បាន​ប្តេជ្ញា​ថា នឹង​បំពេញ​ការងារ​អោយបាន​ប្រសើរ​ស្របតាម​ច្បាប់ និង​ភារកិច្ច របស់ខ្លួន​។ ជាងនេះទៀត ក៏​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ រួម​សហការ​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បំពេញការងារ​អោយបាន​ល្អ​នា​ថ្ងៃ​អនាគត​។​

​ឯកឧត្តម ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ដែល​បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី ប្រកាស​តែងតាំង លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ អោយ​ក្លាយជា អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​។ លោក​ក៏​បាន​ស្នើ​ដល់ លោក លិ គឹម​ហ៊ួ​រ ត្រូវបំពេញ​តួនាទី ជាមួយ​ថ្នាកដឹកនាំ​មន្ត្រីរាជការ​ក្នុង​ស្ថាប័ន​នេះ អោយបាន​ល្អ និង​ត្រូវ​រួម​សហការ​គ្នា​បំពេ​ការងារ ដោយ​សន្តិវិធី ព្រមទាំង​មាន​ការយោគយល់​គ្នា​ខ្ពស់​។ ជា​ពិសេស​ជាង​នេះ ក៏​ត្រូវ​រួម​សាមគ្គី​ថែរក្សា​ផ្ទៃក្នុង នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ អោយបាន​ល្អ​៕ ដែន សីមា​

 

spot_img
×