Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំនេះ កម្ពុជា​ផលិត​អំបិល​បាន​ជាង ៨​ម៉ឺន​តោន ច្រើនជាង​បណ្តា​ឆ្នាំមុនៗ​

spot_img

​ភ្នំពេញ​៖ សម្រាប់​ឆ្នាំ​២០២០​នេះ ការផលិត​អំបិល​ទទួលបាន​ទិន្នផល​ច្រើនជាង​បណ្តា​ឆ្នាំមុនៗ ពោលគឺ កម្ពុជា​ផលិត​អំបិល​បាន​ជាង​៨​ម៉ឺន​តោន​។ ។​

​លោក​ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប បានឱ្យដឹងថា ដោយសារតែ​អាកាសធាតុ​អំណោយផល ឆ្នាំនេះ ការផលិត​អំបិល​បាន​រហូតដល់​ជាង ៨​ម៉ឹ​ន​៣​ពាន់​តោន ព្រោះ​ការផលិត​មាន​រយៈពេល​វែង​ជាង​ឆ្នាំមុន ខណៈ​ការផលិត​អំបិល កាលពី​ឆ្នាំ​២០១៩​បានតែ ៣.០០០​តោន​ប៉ុណ្ណោះ ដោយសារតែ​បញ្ហា​អាកាសធាតុ​មិន​អំណោយផល ។​

​អ្នក​ផលិត​អំបិល​បាន​អះអាងថា ការផលិត​អំបិល​នៅ​ឆ្នាំនេះ ហូប​មិន​អស់​ទេ គឺ​នៅសល់​ច្រើន​ទុក​សម្រាប់​ផ្គត់ផ្គង់​នៅ​ឆ្នាំ​បន្តបន្ទាប់​។ តម្លៃ​អំបិល​ក្នុង​មួយ​បាវ​ទម្ងន់​៥០​គីឡូក្រាម​លក់​ថ្លៃ​ពី​១២,០០០ ទៅ ១៣,០០០​រៀល ទៅតាម​ប្រភេទ​អំបិល ហើយ​ម្យ៉ាងទៀត មិនអាច​លក់​ឡើងថ្លៃ​បាន ដោយសារ​ទីផ្សារ​អំបិល​ខាងក្រៅ​វាយលុក​ចូលមក​ទីផ្សារ​ក្នុងស្រុក​។​

​គួរ​បញ្ជាក់ថា ផ្ទៃដី​ផលិត​អំបិល​របស់​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប សរុប​មាន​ចំនួន​៤៥.០០០​ហិកតា​៕
​ដោយ​៖CEN


spot_img
×